តុលាការកំពូល នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងលោកកឹម សុខា នៅថ្ងៃ២២សីហា
- 2018-08-01 12:06:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការកំពូល នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងលោកកឹម សុខា នៅថ្ងៃ២២សីហា
ចន្លោះមិនឃើញ
តុលាការកំពូល នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។ នេះបើយោងតាមលិខិតរបស់លោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន លោក គង់ ស្រ៊ីម ប្រធាន , លោក សម សិរីវឌ្ឍ លោក អ៊ីវ គឹមស្រ៊ី លោកស្រី ចាំង ស៊ីណាត និងលោក ច័ន្ទ រង្សី ជាចៅក្រមប្រឹក្សា នៃក្រុមប្រឹក្សាជំនុំជម្រះ។
សូមជម្រាបថា លោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទសន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ បទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រុមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ ហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា ៣រូប បានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខា។
ការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥ រូប របស់លោក កឹម សុខា ដែរ។ លោក កឹម សុខា ត្រូវបានធ្វើការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ ឆ្នាំ៕