សិស្ស​បារាំង នឹង​មិន​អាច​យក​ស្មាតហ្វូន​ទៅ​សាលា​ទៀត​ឡើយ!

  • 2018-08-02 04:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​បោះឆ្នោត​នៅ​រដ្ឋសភា​បារាំង ទទួល​បាន​សំឡេង ៦២-១ ដោយ​សម្រេច​ហាមឃាត់​ការ​ប្រើប្រាស់​ស្មាតហ្វូន និង​ថេបប្លេត​​នៅ​តាម​សាលា​រៀន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ។

បារាំង ធ្លាប់​មាន​ច្បាប់​ហាម​មិន​ឲ្យ​សិស្ស​ប្រើប្រាស់​ស្មាតហ្វូន និង​ថេបប្លេត នៅ​អំឡុង​ម៉ោង​រៀន ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ម៉្លេះ តែ​បម្រាម​ថ្មី​នេះ​នឹង​ហាម​ឃាត់​សូម្បី​តែ​ការ​យក​ឧបករណ៍​ទាំង​នោះ​ទៅ​បរិវេណ​សាលា​រៀន ចំពោះ​សិស្ស​មាន​អាយុ​ចាប់​ពី ៣​ឆ្នាំ ទៅ​ដល់ ១៥​ឆ្នាំ។ ចំណែក​សិស្ស​ដែល​មាន​អាយុ​លើស​ពី ១៥​ឆ្នាំ អាច​ប្រើប្រាស់​ស្មាតហ្វូន និង​ថេបប្លេត លុះ​ត្រា​តែ​ទទួល​បាន​ការ​អនុញ្ញាត​ពី​សាលា នៅ​ក្នុង​ន័យ​បម្រើការ​ឲ្យ​គោល​បំណង​អប់រំ​ណា​មួយ ឬ​សម្រាប់​សិស្ស​ពិការ។

សូម​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​បារាំង ដើម្បី​ទប់ស្កាត់​សិស្ស​សាលា​មិន​ឲ្យ​ញៀន​នឹង​ឧបករណ៍​អេឡិចត្រូនិច។ បើ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ឧបករណ៍​អេឡិចត្រូនិច​ច្រើន អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ញៀន​នឹង​អ៊ីនធឺណិត ជំងឺ​គេង​មិន​លក់ និង​ការ​គំរាមកំហែង​នានា៕

ប្រភព៖ Mashable ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;