រញ្ជួយដី វាយប្រហារ​កោះ Lombok ជា​លើក​ទី​២ និងជះឥទ្ធិពល​ខ្លះ​ទៅលើ​កោះ​បាលី

  • 2018-08-09 06:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កោះ Lombok នៃ​ប្រទេស​ឥណ្ឌូណេស៊ី បាន​រង​ការ​រញ្ជួយដី​កម្រិត​ខ្លាំង ៥,៩​រ៉ិចទ័រ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៨។ នេះ​បើ​តាម​វេប​សាយ News.com.au នៅ​រសៀល​នេះ។

យ៉ាងណា​ក៏ដោយ មិន​ទាន់​មាន​សេចក្ដី​លម្អិត​បន្ថែម​ពី​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ។ [ខ្លីៗ] នឹង​រាយការណ៍​ជូន​បន្ត​បន្ទាប់​ទៀត​នៅ​ពេល​ក្រោយ​។

សូម​ជម្រាប​ថា ហេតុការណ៍​រញ្ជួយ​ដី​ខាងលើ គឺ​ជា​ការ​រញ្ជួយ​លើក​ទី២ បន្ទាប់​ពី​លើក​ទី១ បាន​វាយប្រហារ​កោះ Lombok នេះ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ដែល​មាន​កម្រិត ៦,៩រ៉ិចទ័រ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ឥណ្ឌូណេស៊ី មក​ទល់​ពេល​នេះ មាន​មនុស្ស​ស្លាប់​ជិត ៣៥០​នាក់​ហើយ និង​ជា​ច្រើន​នាក់​ទៀត​រងរបួស​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;