សាល​មហោស្រព ព្រះសីហមុនី ខេត្តកំពង់ចាម ត្រូវ​អគ្គិភ័យ​ឆាបឆេះ

  • 2018-08-13 04:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាល​មហោស្រព ព្រះសីហមុនី ខេត្តកំពង់ចាម បាន​ឆ្លង​ចរន្ត​អគ្គិសនី ឆាប​ឆេះ​នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០១៨ នៅ​ភូមិ​ព្រែកដើមចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម បណ្តាល​ឲ្យ​រងការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ធំ។

ក្រោយ​ពី​ការ​បាញ់​ពន្លត់ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ខូចខាត​សម្ភារៈ​ដូច​ខាង​ក្រោម​៖

  • ឆេះ​កៅអី​ដែក​ពូក​ចំនួន ៨៥ /៨៥០​កៅអី ស្មើ១០%

  • ឆេះ និង​ខូចខាត​ពិដាន​ម្នាងសិលា​ខាង​លើ​ទាំង​ស្រុង១០០%

  • ឆេះ​ជញ្ជាំង​កាំម្ញី​មួយ​ចំហៀង​ទាំង​ស្រុង

  • ឆេះ​ទ្វារ​ឈើ​ចេញ​ចូល​ចំនួន ២​សន្លឹក

ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន ២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន ៥​រថយន្ត៕

រូបភាព៖ ដើមអម្ពិល

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;