ស្រ្តី​បឹងកក់​វ័យ ៧៦​ឆ្នាំ ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូល​ឆ្លើយ​រឿង "ជេរ​ប្រមាថ និង​គំរាម​សម្លាប់"

  • 2018-08-17 07:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​វ័យ ៧៦​ឆ្នាំ អ្នកស្រី ង៉ែត ឃុន ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ឱ្យ​ចូលឆ្លើយ​ដោះសារ​ពីការ​ចោទ​ប្រកាន់​ថា "ជេរ​ប្រមាថ​ជា​សាធារណៈ និង​គំរាម​ថានឹង​សម្លាប់" ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ១៣៤ ផ្លូវលេខ​៨០ ភូមិ២៤ ក្រុម​៣០៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ នេះ​បើយោង​តាម​ដីកា​កោះហៅ​របស់​លោក តុប ឈុនឡុង ព្រះ​រាជ​អាជ្ញារង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះកាល​ពីថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០១៨។

អ្នកស្រី ង៉ែត ឃុន ក្នុងពេលចេញពីការ​ឆ្លើយបំភ្លឺ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ រូបថត៖ RFA
លោក​ព្រះរាជអាជ្ញា​រង បាន​បង្គាប់​ឱ្យ​អ្នកស្រី ង៉ែត ឃុន ហៅ​យាយ​មុំាមី ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​សង្កាត់​ស្រះចក ចូល​ខ្លួន​ឆ្លើយ​ដោះសារ​ពីការ​ចោទ​ប្រកាន់​ខាងលើ​នេះ នៅព្រឹក​ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ​២០១៨។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី១៦ ខែ​មីនា ឆ្នាំ​២០១៧ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ទៅលើ​ឈ្មោះ ទេព វន្នី, ហេង មុំ, ង៉ែត ឃុន, ឆេង លាភ, គង់ ចាន់ថា និង តុល ស្រីពៅ ពី​បទ "ជេរប្រមាថ​ជា​សាធារណៈ និង​គំរាម​ថានឹង​សម្លាប់" ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃទី២០ ខែ​មីនា ឆ្នាំ​២០១២៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;