អង់គ្លេស នឹង​ជួយ​កម្ពុជា លើ​បញ្ហា​ចំនួន៤

  • 2018-08-17 07:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Tina Susan Redshaw ឯក​អគ្គ​រាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា អង់គ្លេស នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ជួយ​កម្ពុជា​លើ​បញ្ហា​ចំនួន​៤ រួមមាន បច្ចេកវិទ្យា​ដោះមីន ពាណិជ្ជកម្ម ការ​លើកកម្ពស់​ស្ត្រី និង​អប់រំ។ លោក​ស្រី​បាន​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ ហ៊ុន សែន នាព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព។

ជាការ​ឆ្លើយតប សម្ដេច ហ៊ុន សែន បាន​អរគុណ​ដល់​ចក្រភព​អង់គ្លេស ដែលបាន​ជួយ​ដល់​កម្ពុជា ជាពិសេស​លើ​វិស័យ​អប់រំ ជួយ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដែលជា​កត្តា​សំខាន់​របស់​កម្ពុជា និង​វិស័យ​ដោះមីន។

លោកស្រី Tina Susan Redshaw ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី១៧សីហា ២០១៨។ រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្ដេច​បាន​មាន​ប្រសាសន៍​ថា នៅ​កម្ពុជា មាន​មជ្ឈ​មណ្ឌល​ដោះមីន​អាស៊ាន ដែលមាន​វិសាលភាព​ធំ ជួយដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ផង និង​ចូលរួម​ចំណែក​ក្នុង​ការងារ​អង្គការ​សហប្រជាជាតិ​ក្នុងការ​ដោះមីន​ផងដែរ ដោយ​សម្តេចបាន​ស្នើឱ្យ​អង់គ្លេស ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នេះ​បន្ថែម​ទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;