បាក់ឌុប៖ បណ្ដុំរូបភាព​ប្លែកៗ អំឡុង​ពេល​សម្រាក​ថ្ងៃត្រង់ ត្រៀម​ចូល​បន្ទប់​ប្រឡង​ជាថ្មី​រសៀល​នេះ

  • 2018-08-20 06:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នា​ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ នេះ បាន​បញ្ចប់​ទៅ​មួយ​ព្រឹក​ហើយ។ នា​ព្រឹក​ដំបូង មាន​ការ​ប្រឡង ២មុខ​វិជ្ជា គឺ ប្រវត្តិ​វិទ្យា និង​ជីវវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ដ និង​ ផែនដី​និងបរិស្ថាន​វិទ្យា និង​ប្រវត្តិ​វិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ដ​សង្គម។

ការ​ប្រឡង​នឹង​ត្រូវ​បន្ត​ទៀត នា​ម៉ោង ២រសៀល លើ ២មុខ​វិជ្ជា​ទៀត គឺ​ គីមីវិទ្យា និង​ភាសា​បរទេស (ថ្នាក់​វិទ្យាសាស្រ្ដ) និងភូមិ​វិទ្យា និង​ភាសា​បរទេស (ថ្នាក់​វិទ្យាសាស្រ្ដ​សង្គម)។

ក្រុមការងារ [ខ្លីៗ] គឺ​លោក លន ហ្សាឌីណា និងលោក ស៊ីវ ចាន់ណា បាន​ផ្ដិត​យក​ទិដ្ឋភាព​មួយចំនួន នៅពេល​បេក្ខជន​ប្រឡង បញ្ចប់​ការ​ប្រឡង​នា​ព្រឹក​ដំបូង នា​វេលា​ថ្ងៃ​ត្រង់​នេះ។ សូម​ទស្សនា​ទិដ្ឋភាព​ទាំង​នោះ ​ដូចខាងក្រោម៖

បេក្ខជន​ប្រឡង កំពុង​ទទួលទានអាហារ​ថ្ងៃត្រង់ ជាមួយ​អាណាព្យាបាល នៅ​ក្រោម​ម្លប់​ឈើ
អ្នកមីង​ម្នាក់ មក​ទទួល​កូន​ដែល​ទើប​បញ្ចប់​ការ​ប្រឡង​នា​ព្រឹក​ដំបូង
រូប​ទាំង២ខាងលើ បង្ហាញ​ពី​ស្រ្ដី​ជា​ម្ដាយ យក​អាហារ​ជូន​កូន​ទទួល​ទាន ពេល​សម្រាក​វេលា​ថ្ងៃត្រង់នេះ។ សកម្មភាព​បែបនេះ គេសង្កេត​ឃើញ​នៅ​គ្រប់​មណ្ឌល​ប្រឡង​នានា ដោយសារ​តែម្ដាយ​ឪពុក មិន​ចង់​ឲ្យ​កូន​ពិបាក ចេញទៅ​ទទួល​ទាន​អាហារ​នៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង​នោះទេ
បេក្ខជន​ប្រឡង កំពុង​ដើរ​ចេញ​ពី​មណ្ឌល​ប្រឡង ក្រោយ​បញ្ចប់​ការ​ប្រឡង​នា​ព្រឹក​ដំបូង
អាណាព្យាបាល​ កំពុង​រង់ចាំ​កូន​ក្មួយ នៅ​ក្រៅ​មណ្ឌល​ប្រឡង
បេក្ខជន​ម្នាក់ បិទបន្ទះ​បញ្ចុះ​កំដៅ ដើរ​ចេញ​ពី​មណ្ឌល​ប្រឡង ក្រោយ​បញ្ចប់​ការ​ប្រឡង​ព្រឹក​ដំបូង។ នា​ព្រឹក​ដំបូងនេះ មាន​បេក្ខជនមួយ​ចំនួន មានប​ញ្ហា​សុខភាព ដូចជា​ វិល​មុខ ខ្យល់គរ ក្ដៅខ្លួន និងក្អួត ជាដើម​។
បេក្ខជន​ម្នាក់ កំពុង​រំលឹក​មេរៀន ត្រៀម​ចូល​ប្រឡង​ជាថ្មី នា​រសៀល​នេះ
មន្រ្ដីនគរបាល ជួយ​សម្រួល​ចរាចរណ៍​ឲ្យ​បេក្ខជន​ប្រឡង

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;