សម្ដេច ហ៊ុន សែន ផ្ដល់​កាដូ​អ្វី​ខ្លះ​ឲ្យសិស្ស​ជាប់​និទ្ទេស A ៤​ឆ្នាំ​ចុង​ក្រោយនេះ?

  • 2018-08-21 08:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នាំ​២០១៤ គឺ​ជា​ចំណុចចាប់ផ្តើម នៃកំណែ​ទម្រង់​រឹត​បន្តឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងរដ្ឋាភិបាលអាណត្តិទី៥។ លទ្ធផលនៃការ​រឹតបន្តឹងនេះ បានធ្វើឱ្យចំនួន​បេក្ខជន​ដែល​ប្រឡង​ជាប់​ ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​នៅ​ឆ្នាំ​២០១៤ ចំនួន​សិស្ស​ប្រឡង​ជាប់ មាន​ត្រឹម ២៥,៧២% ប៉ុណ្ណោះ។ តួលេខនេះ គឺខុសគ្នាស្រឡះពីតួលេខកាល​ពី​ឆ្នាំ​២០១៣ ដែល​មាន​ដល់ ៨៦,៧៧%។

ក្នុង​នោះ អ្នក​ជាប់​និទ្ទេស A ក៏​មាន​ចំនួន​តិចតួច​ផង​ដែរ ខុស​ពី​ឆ្នាំ​សព្វ​មួយ​ដង។ យ៉ាង​ណា​មិញ វា​អាច​ចាត់​ទុក​ជា​រឿង​ល្អ​មួយ​ដែរ ព្រោះ​សិស្ស​និទ្ទេស A បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​​សំណាក់​សាធារណជន ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូល​ដូចជា សម្ដេច ហ៊ុន សែន ជា​ដើម។

តើ​សិស្ស​និទ្ទេស A ត្រូវ​សម្ដេច​នាយករដ្ឋមន្ត្រី​ជូន​អំណោយ​អ្វី​ខ្លះ?

ពិធី​សំណេះសំណាល​រវាង​សម្ដេច ហ៊ុន សែន និង​សិស្ស​និទ្ទេស A ឆ្នាំ​២០១៧/ រូបភាព៖ ទីស្ដីការ​គណៈរដ្ឋមន្ត្រី
- ### បាក់ឌុប​ឆ្នាំ​២០១៤

សិស្ស​និទ្ទេស A មាន​តែ ១១​នាក់​តែ​ប៉ុណ្ណោះ។ អំណោយ​ដែល​ពួក​គេ​ម្នាក់ៗ​ទទួល​បាន​ពី​សម្ដេច ហ៊ុន សែន មាន​ដូចជា ម៉ូតូ​១​គ្រឿង កុំព្យូទ័រ​យួរ​ដៃ​១​គ្រឿង (តម្លៃ ១២៥០​ដុល្លារ) iPad ១​គ្រឿង អាហារូបករណ៍ និង​ប្រាក់​ឧបត្ថម្ភ ៣០០០​ដុល្លារ (១០០០​ដុល្លារ​ជា​ថវិកា​សម្ដេច​ផ្ទាល់ ឯ ២០០០​ដុល្លារ​ទៀត​បាន​ពី​សំណាក់​សប្បុរសជន​នានា)។

  • បាក់ឌុប​ឆ្នាំ​២០១៥

ចំនួន​សិស្ស​និទ្ទេស A បាន​កើន​ឡើង​ដល់ ១០៨​នាក់។ សម្ដេច ហ៊ុន សែន បាន​ឧបត្ថម្ភ​ឲ្យ​សិស្ស​និទ្ទេស A ក្នុង​ម្នាក់ៗ​នូវ​ទឹក​ប្រាក់​ចំនួន ២​លាន​រៀល ថេបប្លេត​ម៉ាក Samsung ១​គ្រឿង កាក់​ប្រាក់​អនុស្សាវរីយ៍​១ សៀវភៅ​អនុស្សាវរីយ៍​១ក្បាល និង​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ដោយ​អាស្រ័យ​ទៅ​លើ​សកល​វិទ្យាល័យ​ក្នុង​ប្រទេស។

  • បាក់ឌុប​ឆ្នាំ​២០១៦

រង្វាន់​ដែល​សម្ដេច ហ៊ុន សែន បាន​ឲ្យ​សិស្ស​និទ្ទេស A ទាំង ៤០៥​នាក់ កាល​ពី​ឆ្នាំ​២០១៦ មាន ថេបប្លេត​ម៉ាក Samsung ១​គ្រឿង​ភ្ជាប់​ជាមួយ​នឹង​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​៣​ខែ កាក់​ប្រាក់​អនុស្សាវរីយ៍​១ និង​ថវិកា​ចំនួន ២​លាន​រៀល។

  • បាក់ឌុប​ឆ្នាំ​២០១៧

សម្រាប់​សិស្ស​និទ្ទេស A ចំនួន ៤២៤​នាក់ នៅ​ឆ្នាំ​២០១៧ ត្រូវ​សម្ដេច​នាយករដ្ឋមន្ត្រី​ប្រគល់​អំណោយ​លើក​ទឹក​ចិត្ត​ដូចជា ថវិកា ២​លាន​រៀល iPad ១​គ្រឿង និង​ប្រាក់​កាក់​ស្លឹង​ខ្មែរ (បោះពុម្ព​ឆ្នាំ​១៥១៤ ដែល​បាន​ស្រាវជ្រាវ​យក​ពី​ប្រទេស​ហុល្លង់​មក​វិញ) ចំនួន​១៕

អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;