ទិដ្ឋភាព​នៅ​មុខធនាគារ​ RHB ដែល​ត្រូវ​បាន​ចោរ​ប្លន់​ថ្ងៃនេះ [បណ្ដុំរូបភាព]

  • 2018-08-23 08:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ RHB នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង រាជធានី​ភ្នំពេញ ត្រូវ​បាន​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម ចូល​ប្លន់​បាន​សម្រេច ​នា​វេលា​​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែសីហានេះ។

សេចក្ដីរាយការណ៍បឋម បានឱ្យដឹងថា ចោរមួយក្រុមមានគ្នា៥នាក់ ប្រដាប់​ដោយ​អាវុធខ្លី ២ដើម បានដើរចូលទៅភ្ជង់​សន្តិសុខ​ធនាគារ រួចចូល​ប្លន់យកលុយ និង​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព។ មកទល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់ពីចំនួនទឹកប្រាក់ដែលបាត់បង់នោះទេ។

ចំណែកសមត្ថកិច្ច​ បាន​ចុះទៅដល់​ទីតាំងកើតហេតុ និង​បាន​ធ្វើការសាកសួរសន្តិសុខ និង​មន្រ្ដី​ធនាគារ។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​បន្ថែម​នៅឡើយទេ។ [ខ្លីៗ] នឹងផ្សាយជូន​បន្តទៀត។

សូមទស្សនា​ទិដ្ឋភាព​នៅ​មុខ​ធនាគារ​ RHB ក្រោយ​ពេល​កើត​ហេតុ ដូចខាងក្រោម​នេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;