គម្រោង​១៤​លាន​ដុល្លារដែលគាំទ្រដោយ JICA នឹង​ដំណើរការ​នៅ​ដើម​ទសវត្ស​២០២០

  • 2018-08-28 06:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Masahiko FURUICHI ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​ដឹកជញ្ជូន បាន​ឲ្យដឹង​ថា គម្រោង​ប្រព័ន្ធ​ទិន្នន័យ​គ្រប់គ្រង​ដំណើរ​ការ​ការងារ​កំពង់ផែ EDI (Electronic Data Intercharge) ដែល​មាន​តម្លៃ ១៤លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​មេសា ឆ្នាំ​២០២១​ខាងមុខ​។

លោក Masahiko FURUICHI
លោក Masahiko FURUICHI បាន​ដឹកនាំ​ក្រុម​ការងារ​បេសកកម្ម​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង។

លោក ស៊ុន ចាន់ថុល បាន​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ការងារ​បេសកកម្ម​សហការ​ថែមទៀត​ជាមួយ​ក្រសួង កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ភ្នាក់ងារ​នាវា​ចរ​កម្ពុជា (កាំសាប) អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ។

បើ​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា កុងតឺន័រ​ផ្ទុក​ទំនិញ​នាំចេញ/នាំចូល​របស់​កម្ពុជា សរុប​ប្រមាណ​៦០% ត្រូវ​បាន​ដឹក​ជញ្ជូន​ឆ្លងកាត់​ក្រុង​ព្រះសីហនុ ចំណែក​ឯ ៣០% ផ្សេងទៀត ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​កំពង់ផែ​រាជធានី​ភ្នំពេញ និង​ទន្លេ​មេគង្គ៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;