ប្រទេសអាស៊ាន ៥ ស្នើទៅ UNESCO ដាក់សម្បត្តិវប្បធម៌របស់ខ្លួន ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 2018-09-03 06:08:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ាន ៥ ស្នើទៅ UNESCO ដាក់សម្បត្តិវប្បធម៌របស់ខ្លួន ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ចន្លោះមិនឃើញ
អគ្គលេខាធិការដ្ឋាននៃអង្គការ UNESCO បានទទួលឯកសារចំនួន ៥០ ពីប្រទេសនានា ដែលបានបំពេញបែបបទស្នើសុំដាក់សម្បត្តិវប្បធម៌របស់ខ្លួន ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំរបស់ខ្លួននាចុងឆ្នាំ ២០១៨នេះ។ ក្នុងចំណោមឯកសារទាំង៥០នោះ មានឯកសារពីប្រទេសអាស៊ានចំនួន ៥ ផងដែរគឺ ៖
កម្ពុជា៖ ល្ខោនខោល វត្តស្វាយអណ្ដែត (ដាក់ឯកសារថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧)
ថៃ៖ ល្ខោន Khon (ដាក់ឯកសារថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧)
ឡាវ៖ សិល្បៈនៃការត្បាញ Traditional art of Naga weaving (ដាក់ឯកសារថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧)
ម៉ាឡេស៊ី៖ របាំប្រពៃណី Dondang Sayang (ដាក់ឯកសារថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧)
ឥណ្ឌូណេស៊ី រួមគ្នាជាមួយ ម៉ាឡេស៊ី៖ ទម្រង់សិល្បៈ Pantun (ជាទម្រង់សិល្បៈនៃការនិយាយសម្ដែងលើឆាក ជាលក្ខណៈកំណាព្យ ឬនិយាយឆ្លើយឆ្លងគ្នា)។ (ដាក់ឯកសារថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧)
សូមបញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ានទាំង ៥ គឺមានតែកម្ពុជាទេ ដែលបានស្នើដាក់សម្បត្តិវប្បធម៌របស់ខ្លួន (ល្ខោនខោល) ក្នុងបញ្ជីសម្បត្តិវប្បធម៌ដែលត្រូវការពារ និងអភិរក្សបន្ទាន់ (Urgent Safeguarding List) ខណៈប្រទេសអាស៊ាន ៤ ទៀត បានស្នើដាក់ក្នុងបញ្ជីតំណាង ឬ Representative List តែប៉ុណ្ណោះ ។
ហេតុអ្វីបានជាគេហៅថា "ល្ខោនខោលវត្តស្វាយអណ្ដែត"?
វត្តស្វាយអណ្ដែត មានទីតាំងនៅតាមមាត់ទន្លេក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ វត្តស្វាយអណ្ដែត មានលក្ខណៈពិសេសប្លែកពីវត្តដទៃ ដោយសារតែវត្តនេះ មានវង់ល្ខោនខោលផ្ទាល់ខ្លួន ដែលគេហៅថា "ល្ខោនខោលវត្តស្វាយអណ្ដែត"។ ជារៀងរាល់ឆ្នាំ គេតែងធ្វើពិធីសំពះគ្រូ លៀងមេមត់បង់បត់ សុំសេចក្ដីសុខដល់កូនសិស្សល្ខោនខោល និងអ្នកស្រុកអ្នកភូមិ។ ពិធីនេះតែងតែប្រារព្ធធ្វើក្រោយពិធីសង្រ្កាន្តឆ្នាំថ្មីរួច។ តាមសង្ឃដីការព្រះគ្រូចៅអធិការ ជា ប៊ុនធឿន ដែលជាចៅអធិការជំនាន់ទី៧ បានឲ្យដឹងថា ដើមកំណើតនៃវត្តនេះ មានអាយុកាលប្រហាក់ប្រហែលនឹងកំណើតរាជធានីភ្នំពេញដែរ (ប្រភពទំព័រ "ភាណីរូបិនី")។
ចុចអាន៖ សម្បត្តិបេតិកភណ្ឌពិភពលោកទាំង៧ នៅកម្ពុជា