រកឃើញ​អ្នក​ស្នង​អាវ​លេខ​៧ របស់ Ronaldo នៅ Real Madrid ​ហើយ

  • 2018-09-01 02:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបអធិរាជស Real Madrid បានប្រគល់អាវលេខ៧ ដែលធ្លាប់ពាក់ដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទៅឲ្យកីឡាករ Mariano Diaz ។ Diaz ទើបតែផ្លាស់ពីក្លឹប Lyon នៅប្រទេសបារាំង នៅក្នុងសប្ដាហ៍នេះ។

Mariano Diaz (រូបថត៖ independent)
Mariano Diaz ដែលមានវ័យ២៥ឆ្នាំ ជាខ្សែប្រយុទ្ធ ដែលស៊ុតបញ្ចូលទីបាន ២១គ្រាប់ ក្នុង ៤៨ប្រកួត កាលពីលេងនៅបារាំង។

សូមជម្រាបថា Diaz សញ្ជាតិអេស្ប៉ាញ ជាអតីតកីឡាករចេញពីក្រុម Real Madrid C, Real Madrid B និង Real Madrid ចន្លោះពីឆ្នាំ២០១២ ដល់ ២០១៧ មុនផ្លាស់ទៅកាន់ Lyon ។ Real បានលក់ទៅឲ្យ Lyon ក្នុងតម្លៃ ៦លានផោន តែទិញមកវិញក្នុងតម្លៃ ១៨,៦លានផោន (ជាង ២៤លានដុល្លារអាមេរិក) ។

Mariano Diaz (រូបថត៖ FourFourTwo)

អាវលេខ៧ បានស្ថិតក្នុងភាពទំនេរ បន្ទាប់ពី Ronaldo បានចាកចេញ ទៅចូលរួមជាមួយ Juventus កាលពីមុនដើមរដូវកាល ២០១៨-១៩៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;