ប្រវត្តិ​រដ្ឋសភាកម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ១៩៩១ រហូត​មកដល់​បច្ចុប្បន្ន

  • 2018-09-05 03:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយនៃ​កម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បាន​កំណត់​ឲ្យ​មាន​ការ​បោះឆ្នោត​ដើម្បី​កសាង​នីតិរដ្ឋ និង​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ប្រទេស។

ក្នុង​ស្មារតី​នេះ ការ​បោះឆ្នោត​លើក​ទី១ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ១៩៩៣ នៅ​ទូទាំង​ប្រទេស ជ្រើសរើស​សភា​ធម្មនុញ្ញ​ ដើម្បី​តាក់តែង និង​អនុម័ត​រដ្ឋធម្មនុញ្ញ​មួយ។ គណបក្ស​នយោបាយ​ ចំនួន ១៩ បាន​ឈរឈ្មោះបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ ប្រជែង​យក​អាសនៈចំនួន ១២០ ក្នុង ២១​មណ្ឌល។ រដ្ឋធម្មនុញ្ញ​មួយ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់​មក សភា​ធម្មនុញ្ញ​ ក៏​បាន​ក្លាយ​ទៅ​ជា​រដ្ឋសភា នីតិកាល​ទី១ សម្រាប់​រយៈពេល ៥ឆ្នាំ (១៩៩៣-១៩៩៨)។ នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី១ មានតំណាងរាស្រ្ដ មក​ពី​គណបក្សចំនួន ៤ ដូចខាងក្រោម៖

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ៥៨ រូប

  • គណបក្ស​ប្រជាជន​កម្ពុជា៖ ៥១ រូប

  • គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយមព្រះពុទ្ធ​សាសនា៖ ១០ រូប

  • គណបក្ស​ម៉ូលីណាកា៖ ១ រូប

ការ​រៀបចំ​គណៈកម្មការ​ជំនាញ៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ ៤គណៈកម្មាការ, គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ ៤គណៈកម្មការ និងគណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា ដឹកនាំ ១គណៈកម្មការ។

រាជរដ្ឋាភិបាល​ចម្រុះ​ជាតិ​មួយ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​គ្រប់គ្រង​ប្រទេស សម្រាប់​រយៈពេល ៥ឆ្នាំ តាម​រូបមន្ត ៤៥%+៤៥%+១០% និង​ដែល​មាន​ សហនាយក​រដ្ឋមន្រ្ដី និង​សហរដ្ឋមន្រ្ដី​សម្រាប់​ក្រសួង​ ២ គឺ​ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ។

រដ្ឋសភា នីតិកាលទី២

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី២ បានប្រព្រឹត្តទៅ​នៅថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ដែល​​មាន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ចំនួន ៣៩ ប្រជែង​យក​អាសនៈ​សភា ចំនួន ១២២ ក្នុង ២៣មណ្ឌល។ គណបក្ស ៣ បាន​ឈ្នះ​អាសនៈ ដែល​មាន​​ដូចខាងក្រោម៖

  • គណបក្សប្រជាជន​កម្ពុជា៖ ៦៤ អាសនៈ

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ៤៣ អាសនៈ

  • គណបក្ស​សមរង្ស៊ី៖ ១៥ អាសនៈ

ការ​រៀបចំគណៈកម្មការជំនាញ៖ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ ៤គណៈកម្មការ, គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ ៤គណៈកម្មការ, គណបក្ស​សមរង្ស៊ី ដឹកនាំ ១គណៈកម្មការ។

រាជរដ្ឋាភិបាល​ចម្រុះ​មួយ ត្រូវ​បាន​បង្កើត​ឡើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយ​ឡែក​គណបក្ស​សមរស្ស៊ី ជា​គណបក្ស​ជំទាស់​នៅ​ក្នុង​រដ្ឋភា។

*សម្គាល់៖ នៅក្នុងនីតិកាល​ទី២ នៃ​រដ្ឋសភា បន្ទាប់​ពីមាន​វិបត្តិ​នយោបាយ​មួយ​រយៈពេល​ខ្លី​មក ក៏​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដើម្បី​បង្កើត​ព្រឹទ្ធសភាមួយ ដែល​មាន​តួនាទី​ជា​អង្គការ​នីតិបញ្ញត្តិ​ផង និង​ជា​អង្គការ​សម្របសម្រួល​ការងារ រវាង​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ផង។ ក្នុង​ន័យ​នេះ​ អំណាច​នីតិប្បញ្ញត្តិ​បាន​ចែក​ជា​ពីរ គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា។ វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ នីតិកាល​ទី២ នៅ​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ១៩៩៩ ហើយ​ព្រឹទ្ធសភា​នីតិកាល​ទី១ បានចាប់​ដំណើរការ​នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ដោ​យ​មាន​សមាជិក​ចំនួន ៦១រូប ក្នុង​នោះ​ចាត់​តាំង​ដោយ​ព្រះមហាក្សត្រ​ចំនួន ២រូប ជ្រើសតាំង​ដោយ​រដ្ឋសភា ចំនួន២រូប ចាត់តាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣១រូប ចាត់​តាំង​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន ២១រូប និង​ចាត់​តាំង​ពី​គណបក្ស​សមរង្ស៊ី ចំនួន ៧រូប។

រដ្ឋសភា នីតិកាល​ទី៣

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៣ ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣ ដើម្បី​ជ្រើសតាំង​តំណាងរាស្រ្ដចំនួន ១២៣រូប។ ​គណបក្ស​នយោបាយ​​ចំនួន ២៣ បានឈរឈ្មោះ​បោះឆ្នោត សម្រាប់​មណ្ឌល ចំនួន ២៤។ គណបក្ស​ ៣ បានឈ្នះអាសនៈ៖

  • គណបក្ស​ប្រជាជន​កម្ពុជា៖ ៧៣ អាសនៈ

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ២៦ អាសនៈ

  • គណបក្សសមរង្ស៊ី៖ ២៤ អាសនៈ

ការរៀបចំ​គណៈកម្មការ​ជំនាញ៖ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ ៥គណៈកម្មការ, គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ ២គណៈកម្មការ, គណបក្ស​សមរង្ស៊ី ដឹកនាំ ២គណៈកម្មការ

រដ្ឋសភា នីតិកាលទី៤

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាលទី៤ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ដើម្បីជ្រើសតាំង​តំណាងរាស្រ្ដចំនួន ១២៣រូប ដែល​មាន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ចំនួន ១១ សម្រាប់​មណ្ឌល​ចំនួន ២៤។ គណបក្ស​ឈ្នះអាសនៈ មានដូចខាងក្រោម៖

  • គណបក្សប្រជាជន​កម្ពុជា៖ ៩០ អាសនៈ

  • គណបក្សសមរង្ស៊ី៖ ២៦ អាសនៈ

  • គណបក្សសិទ្ធិមនុស្ស៖ ៣ អាសនៈ

  • គណបក្សហ៊្វុនស៊ិនប៉ិច៖ ២ អាសនៈ

  • គណបក្សនរោត្តមរណឫទ្ធិ៖ ២ អាសនៈ

ការ​រៀបចំគណៈកម្មការជំនាញ៖ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ទាំង ៩គណៈកម្មការ

រដ្ឋសភា នីតិកាលទី៥

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៥ ប្រព្រឹត្តទៅ​នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីជ្រើសតាំង​តំណាងរាស្រ្ដ ចំនួន ១២៣រូប ដែល​មាន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ចំនួន ៨ សម្រាប់​មណ្ឌល​ចំនួន ២៤។ គណបក្ស​ឈ្នះ​អាសនៈ មាន ២ គឺ៖

  • គណបក្សប្រជាជនកម្ពុជា៖ ៦៨ អាសនៈ

  • គណបក្សសង្រ្គោះជាតិ៖ ៥៥ អាសនៈ

ការរៀបចំ​គណៈកម្មការជំនាញ៖ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ ៥គណៈកម្មការ, គណបក្ស​សង្រ្គោះជាតិ ដឹកនាំ ៥គណៈកម្មការ។

ប៉ុន្តែ ក្រោយ​គណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​តុលាការ​កំពូលរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​សម្រេច​ធ្វើការ​បែងចែក​អាសនៈ​ទាំង ៥៥ របស់​គណបក្ស​សង្រ្គោះជាតិ ឲ្យ​ទៅ​គណបក្ស​ដែល​មាន​សំឡេង​គាំទ្រក្នុង​លំដាប់​បន្តបន្ទាប់។ ការ​បែងចែក​អាសនៈ​នោះ គឺ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន ២ អាសនៈ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទទួលបាន ១ អាសនៈ និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ១១អាសនៈ។

រីឯ ការ​ដឹកនាំ​គណៈ​កម្មការជំនាញ ក៏បានផ្លាស់ប្ដូរ​ផងដែរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ ៥គណៈ​កម្មការ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ ៥គណៈ​កម្មការ។​

រដ្ឋសភា នីតិកាល​ទី៦

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយ​មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន ២០ ដើម្បី​ប្រជែង​យអាសនៈ​សភា ចំនួន ១២៥ ក្នុង ២៥មណ្ឌល។ ជាលទ្ធផល គណបក្ស​តែមួយប៉ុណ្ណោះ ដែល​ទទួល​បាន​អាសនៈ គឺ​គណបក្ស​ប្រជាជន​កម្ពុជា (១២៥ អាសនៈ)។

រដ្ឋសភា​នីតិកាល​ទី៦ បាន​បើក​សម័យ​ប្រជុំ​ដំបូង នៅព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨នេះ ក្រោម​ព្រះ​រាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៕

ព្រះ​ករុណា​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា យាង​ជា​ព្រះរាជអធិបតី​នៃ​សម័យ​ប្រជុំ​រដ្ឋសភា លើក​ដំបូង

អត្ថបទ៖ សុខ សុវត្ថិ

;