UEFA Nations League៖ អេស្ប៉ាញ វាយបក​យក​ឈ្នះ​អង់គ្លេស នៅថ្ងៃ​បើកឆាក​ក្នុងពូល

  • 2018-09-09 01:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមម្ចាស់​ផ្ទះ​អង់គ្លេស បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​អេស្ប៉ាញ ១-២ នៅថ្ងៃ​បើក​ឆាក​ក្នុង​ពូល៤ League A នៃ​ពានរង្វាន់ UEFA Nations League កាលពី​យប់មិញ។

អង់គ្លេស រកបាន​គ្រាប់​បាល់​នាំមុខ​មុន នៅនាទី​១១ ធ្វើបាន​ដោយ Rashford។ ប៉ុន្តែ២​នាទី​ក្រោយមក Saul របស់​អេស្ប៉ាញ តាមបាន​ស្មើវិញ ហើយ​ដល់​នាទី៣២ Rodrigo ក៏បាន​ស៊ុតចូល​១គ្រាប់​ទៀត ជួយឱ្យ​អេស្ប៉ាញ ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ​តែម្តង។

Danny Welbeck អបអរក្រោយស៊ុតចូលទីអេស្ប៉ាញ ប៉ុន្តែអាជ្ញាកណ្តាលមិនឱ្យ។ រូបថត៖ Reuters
លទ្ធផល​នេះ បានធ្វើ​ឱ្យ​អេស្ប៉ាញ នាំមុខ​គេ​ក្នុងពូល ដោយ​មាន ៣​ពិន្ទុ។ ក្រុម​គោជល់ នឹងត្រូវ​ប៉ះក្រូអាត ដែលស្ថិត​ក្នុងពូល​ជាមួយគ្នា​នេះ នៅថ្ងៃទី​១១ កញ្ញា ខាងមុខ​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;