ម្ចាស់​មេដាយ​មាស​ Asian Games ទទួល​បាន​រថយន្ត​ស៊េរី​២០១៩ មួយ​គ្រឿង

  • 2018-09-11 10:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ សាលី អ៊ួមើត ​ដែល​ទើប​ដណ្ដើម​បាន​មេដាយ​មាស​១​គ្រឿង​ និង​សំរឹទ្ធ​ ១គ្រឿង​ពី​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​កាល​ពី​ពេល​កន្លង​ទៅ​ បាន​​ទទួល​​រថយន្ត​ Ford Ranger Raptor ​ស៊េរី​​ឆ្នាំ​២០១៩ ចំនួន​១គ្រឿង​ ​ពី​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ ដែល​ជា​ម្ចាស់​​ក្លឹប​ម៉ូតូទឹក​​​ ជនជាតិអាល្លឺម៉ង់ នៅ​ប្រទេស​ថៃ​​។ ​នេះ​បើ​​តាម​ការ​ឲ្យ​ដឹង​ពី​សាមីកីឡាករ​ផ្ទាល់​។

សូមជម្រាបថា កីឡាករ​​ម៉ូតូ​ទឹក​​របស់​​កម្ពុជា​​រូប​នេះ​ ក៏​​ទទួល​​បាន​​ថវិកា​​ពី​​រាជរដ្ឋាភិបាល​ និង​​សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​ នូវ​ទឹក​ប្រាក់​ចំនួន ៣៩០០០ ដុល្លារ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ៊ូមើត ក៏​ទទួល​បាន​ប្រាក់​ពី​ក្រុមហ៊ុនឯកជន ​ជា​ច្រើន​ថែម​ទៀត​ផង​ដែរ៕

អត្ថបទទាក់ទង ម្ចាស់​មេដាយ​ Asian Games កម្ពុជា​ទាំង​២រូប ទទួល​បាន​​​ប៉ុន្មាន​ម៉ឺន​ដុល្លារ​?

ប្រភព៖ Sabay News អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

អត្ថបទថ្មី
;