អ្នកស្រុក​រមាសហែក ត្រូវប៉ាន់​ពេល​ឈ្មួញ​វៀតណាម​កំពុង​សម្រុក​ទិញ​ឫស្សី​ពីងពង់

  • 2018-09-14 08:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ក្នុងស្រុករ​មាស​ហែក ខេត្តស្វាយរៀង កំពុង​កាក់កប ខណៈ​ឫស្សី​ពីងពង់​មាន​ហាងឆេង​នាំចេញ​ទៅ​វៀតណាម ពីព្រោះ​ឫស្សី​មួយ​ប្រភេទ​នេះ ត្រូវ​គេ​យកទៅ​ធ្វើ​ផ្ទះ និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ។

បើតាម​​ប្រជាពលរដ្ឋ​ដែលរស់នៅ​ភូមិ​បា​ត្រាស់ ឃុំ​ដូង បានឱ្យដឹងថា សព្វថ្ងៃ​គាត់​មានចិត្ត​សប្បាយរីករាយ​ខ្លាំង ខណៈដែល​គាត់​មាន​ជីវភាព​ធូរធា​បាន​មួយកម្រិត ដោយមាន​ក្រុម​ឈ្មួញ​វៀតណាម​ឡើងមក​ទិញ​ឫស្សី​ពីងពង់ ដល់​ភូមិ -​ឃុំ របស់​ពួកគាត់​តែម្តង មិន​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ចុះឡើង​នោះឡើយ។

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ ឫស្សី​ពីងពង់​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ដើរ​ប្រមូល​ទិញ​ពី​ភូមិ​ឃុំ​ផ្សេងៗ​ទៀត នៃ​ស្រុក​រមាសហែក មក​លក់​នៅ​ភូមិ​បាត្រាស់។ ហើយក៍​មាន​រថយន្តរ​បស់​ក្រុម​ឈ្មួញ​វៀតណាម មក​ដឹក​យកទៅលក់​បន្តទៀត​នៅ​ប្រទេស​វៀតណាម ដោយ​ឫស្សី​ពីងពង់​មួយ​ដើម បើជា​ប្រភេទ​លេខ​មួយ​បាន​តម្លៃ ២៧០០​រៀល លេខ​២​បាន​តម្លៃ ២០០០​រៀល និង​ប្រភេទ​លេខ​៣ បាន​តម្លៃ​ចំនួន ១៥០០​រៀល​។

ដោយឡែក​ក្រុមអាជីវករ​វិញ ក៍​បាន​ឱ្យដឹង​ផងដែរ​ថា ឫស្សី​ពីងពង់​នេះ​គេ​យកទៅ​ធ្វើជា​គ្រឿង​សង្ហា​រឹម មាន​តុ កៅអី និង​ធ្វើ​ផ្ទះសំបែង​ផងដែរ​។ ឫស្សី​ពីងពង់​នេះ បើ​ដាំ​វា​វិញ មាន​រយៈពេល​យូរ​ទម្រាំ​បាន​ផល គឺ​ដាំ​តាម​ធម្មជាតិ​របស់​វាពី ​៤​ទៅ​៦​ឆ្នាំ​ឯណោះ ទើប​ទទួលផល​បាន៕

រូបភាព៖ រស្មីកម្ពុជា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;