Messi ស៊ុត​ហ៊ែតទ្រីក លើក​ទី ៤៨ ជួយ​ Barca បំបាក់ក្រុមជើងឯក​ហូឡង់

  • 2018-09-19 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi បាន​ស៊ុត​បញ្ចូលទី ៣គ្រាប់​ (ហ៊ែតទ្រីក) ជួយ​ឲ្យ​ក្រុម​អ្នកមាន​បុណ្យ Barcelona បំបាក់​ក្រុម​ជើងឯក​ហូឡង់ PSV Eindhoven ៤-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូល B នៃ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប UEFA Champions League កាលពី​យប់មិញនេះ។

កីឡាករ​ប្រធាន​ក្រុម នៃ​ក្រុម​ជើងឯក​អេស្ប៉ាញ​រូបនេះ បាន​ស៊ុត​បាល់​ពិន័យ​ហ្រ្វីឃីក​បំបែក​ពងមាន់​នៅ​នាទី ៣១ មុន​បន្ថែម​ ២គ្រាប់​ទៀត​ នៅ​នាទី ៧៧ និង ៨៧។ ចំណែក​១គ្រាប់​ទៀត រក​បាន​ដោយ​ខ្សែ ប្រយុទ្ធបារាំង Ousmane Dembele នៅ​នាទី ៧៤។

លទ្ធផល​មួយ​គូ​ទៀត​នៃ​ពូល B នេះ​ដែរ គឺក្រុម​អ៊ីតាលី Inter Milan ឈ្នះ​ក្រុម​អង់គ្លេស Tottenham Hotspur ២-១។

ចង់ដឹង​ថា​ការ​ស៊ុត​បញ្ចូលទី​ទាំង ៤គ្រាប់​ យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;