វៀតណាម បង្អួត​ពី​ចំណូល​ដែល​ក្រុមហ៊ុន IT ធំៗ​របស់​ខ្លួន​រក​បាន

  • 2018-09-19 02:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគម​កម្មវិធី​កុំព្យូទ័រ​វៀតណាម (VINASA) បាន​បង្ហាញ​ថា នៅ​វៀតណាម មាន​ក្រុមហ៊ុន IT ធំៗ​ចំនួន ៥០ ហើយ​ចំណូល​ដែល​ក្រុមហ៊ុន​ទាំង​នោះ​រក​បាន​មាន​ចំនួន ១៦​ពាន់​លាន​ដុល្លារ​ឯណោះ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។

VINASA បញ្ជាក់​បន្ថែម​ថា ក្នុង​ចំណោម​នោះ មាន​ក្រុមហ៊ុន​លំដាប់​ខ្ពស់​ជាង​គេ​ចំនួន ១០ ដែល​មាន​សមត្ថភាព​តាម​ទាន់​ឧស្សាហកម្ម​បច្ចេកវិទ្យា 4.0 ទៅ​លើ​ផ្នែក​បញ្ញា​សិប្បនិមិត្ត (AI) ជា​ដើម។ ក្រុមហ៊ុន​ទាំង​១០​នោះ មាន​ដូចជា Deha Vietnam, FPT, Misa, Sao Bac Dau, Viettel, V-Next Software, Novaon, VNG, VNPay និង Nash Tech។ ប្រភព​ដដែល​នេះ បន្ត​ថា ក្រុមហ៊ុន IT ល្បីៗ​នៅ​វៀតណាម​ចំនួន ៥៣ មាន​បុគ្គលិក​ធ្វើការ​ចំនួន​ជាង ៩​ម៉ឺន​នាក់ ស្មើ​នឹង ២២,៩% នៃ​ធនធាន​មនុស្ស​សរុប​នៅ​ក្នុង​វិស័យ IT ទូទាំង​ប្រទេស៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;