វៀតណាម ហ្វឹកហាត់​ត្រៀម Suzuki Cup នៅ​កូរ៉េខាងត្បូង

  • 2018-09-19 06:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម នឹង​បោះ​ជំរំ​​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការ​ប្រកួត​ពានរង្វាន់ AFF Suzuki Cup 2018 នៅ​កូរ៉េខាងត្បូង​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម​ កាលពី​ពេល​ថ្មី​កន្លង​ទៅ​។

ក្រុមជម្រើសជាតិវៀតណាម នៅក្នុងការប្រកួតទល់នឹងកម្ពុជា នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងកម្មវិធី AFC Asian Cup
ក្រុម​ជម្រើស​ជាតិ​វៀតណាម គ្រោង​ជ្រើសរើស​ទីលាន​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ Paju នៅ​កូរ៉េខាងត្បូង ​ដើម្បី​ហ្វឹកហាត់​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់ ២៨ ខែ​តុលា ឆ្នាំ​២០១៨​។ អំឡុង​ពេល​នេះ វៀតណាម​ ក៏​គ្រោង​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម​បាល់ទាត់​មួយ​ចំនួន​​ផង​ដែរ​។

សូម​ជម្រាប​ថា វៀតណាម ស្ថិត​ក្នុង​ពូល A ​ជាមួយ​ក្រុម​ម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា និង កម្ពុជា នៅ AFF Suzuki Cup ឆ្នាំ​នេះ​។

វៀតណាម នឹង​ជួប​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

ចំណែក ពូល B មាន​ក្រុម​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និង​ ទីម័រខាងកើត​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;