ស៊ី ជីនពីង ទូល​ព្រះមហាក្សត្រ​កម្ពុជា​ថា ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ និង​សំខាន់

  • 2018-09-20 01:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​ភរិយា​របស់​លោក គឺ​លោកស្រី Peng Liyuan បាន​ជួប​ជាមួយ​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ២០១៨ ម្សិលមិញ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជួប​ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន​ នៅ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ២០១៨/ រូបភាព៖ Xinhua
អំឡុង​ជំនួប​នោះ លោក ស៊ី បាន​បញ្ជាក់​ថា ទំនាក់ទំនង​មិត្តភាព ចិន-កម្ពុជា កំពុង​កើនឡើង​កាន់តែ​រឹងមាំ និង​សំខាន់ ចាប់តាំង​ការ​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី ៦០​ឆ្នាំ​មុន។

លោក ស៊ី ក៏​បាន​លើកឡើង​ផង​ដែរ​ថា លោក​បាន​ជួប​ជាមួយ​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជារៀងរាល់ឆ្នាំ ចាប់តាំង​ពី​ឆ្នាំ​២០១៦ រហូត​ដល់​បច្ចុប្បន្ន ដូចជា​ការ​ជួបជុំ​គ្រួសារ​មួយអីចឹង។

ជាមួយ​គ្នា​នេះ លោក ស៊ី បាន​ប្រកាស​ជំរុញ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ទៅ​ដល់​ទម្ងន់​ថ្មី​មួយ​ទៀត។

សូម​បញ្ជាក់​ថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បាន​យាង​ចាកចេញ​ពី​មាតុភូមិ​ឆ្ពោះទៅ​កាន់ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែកញ្ញា ២០១៨ ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​របស់​ព្រះអង្គទាំងទ្វេរ​តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យចិន៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;