សម្តេច ហ៊ុន សែន ចាកចេញពី​កម្ពុជា ទៅ​វៀតណាម ព្រឹកនេះ

  • 2018-09-26 01:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ប្រទេស​វៀតណាម នៅព្រឹក​ថ្ងៃទី២៦​កញ្ញា​នេះ។ ការ​អញ្ជើញ​ទៅ​នេះ គឺ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព លោក ត្រាន់ ដាយក្វាង អតីត​ប្រធានាធិបតី​វៀតណាម ដែលបាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា​កន្លង​ទៅ។

សម្តេច ហ៊ុន សែន ឡើងយន្តហោះធ្វើដំណើរទៅកាន់ក្រៅប្រទេស នាពេលកន្លងមក
បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ បានឲ្យដឹងថា ​ឥស្សរជន​កម្ពុជា​​ ដែល​អម​ដំណើរ​សម្ដេច​ ហ៊ុន សែន​ រួមមាន​ ​សម្ដេច​ ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួនទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;