ទីបំផុត! អាមេរិក​ប្រើ​យន្តហោះ​ចម្បាំង​ទំនើប​បំផុត F-35 វាយ​ប្រហារ​ជា​លើក​ដំបូង​ហើយ

  • 2018-09-28 03:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាមេរិក កាលពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ២០១៨ ម្សិលមិញ បាន​ប្រើ​យន្តហោះ​ចម្បាំង​ជំនាន់​ទី៥ និង​ទំនើប​បំផុត​របស់​ខ្លួន F-35 វាយ​ប្រហារ​លើ​ក្រុម​តាលីបង់ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​នេះ​គឺ​ជា​លើ​ដំបូង​ហើយ ដែល​អាមេរិក​ប្រើ​យន្តហោះ​ចម្បាំង​នេះ​ក្នុង​ប្រតិបត្តិការ​វាយ​ប្រហារ។

យន្ដហោះ​ចម្បាំង F-35/ រូបភាព៖ CGTN
មន្រ្តី​យោធា​អាមេរិក​បញ្ជាក់​ថា យន្តហោះ​ចម្បាំង​ប្រភេទ F-35B បាន​ហោះ​ចេញ​ពី​នាវា USS Essex នៅ​ក្នុង​សមុទ្រ​អារ៉ាប់។

សូម​បញ្ជាក់​ថា យន្ដហោះ​ចម្បាំង F-35 មាន ៣​ប្រភេទ គឺ F-35A, F-35B និង F-35C ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin របស់​អាមេរិក។

គួររម្លឹក​ថា អ៊ីស្រាអែល​បាន​ក្លាយ​ជា​ប្រទេស​ដំបូងគេ​ដែល​បាន​ប្រើ​យន្ដហោះ F-35 ទៅ​វាយ​ប្រហារ​ដំបូង​គេ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;