អគ្គ​នាយកដ្ឋាន​ពន្ធដារ​ ទុកពេល​ឱ្យ​ប្រជាពលរដ្ឋ បង់ពន្ធ​អចលនទ្រព្យ ដល់ថ្ងៃ​៣១តុលា

  • 2018-09-28 09:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ពន្យារ​កាល​បរិច្ឆេទ​ផុត​កំណត់​នៃការ​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ២០១៨​នេះ រហូត​ដល់ថ្ងៃទី​៣១ ខែ​តុលា។ នេះបើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅថ្ងៃទី​២៨ ខែ​កញ្ញា​នេះ។

អគ្គនាយកដ្ឋាន​ពន្ធដារ បញ្ជាក់​ថា ការ​ពន្យារពេល​នេះ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ដល់​ម្ចាស់​អចលនទ្រព្យ​ដែល​មាន​ឆន្ទៈក្នុងការ​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ បន្ទាប់ពីខ្លួន​បាន​ពិនិត្យ​ឃើញ​ថា រហូតមក​ដល់ពេល​នេះ មាន​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​ នៅមិន​ទាន់​​បង់​ពន្ធ​នៅឡើយ។

ក្នុង​សេចក្តីជូនដំណឹង​នេះ បាន​​លើកឡើង​ថា អ្នក​ជាប់ពន្ធ​ត្រូវមាន​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ យ៉ាងយឺត​បំផុត​ត្រឹម​ថ្ងៃទី​៣០ ខែ​កញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធ​នីមួយៗ។ ផុត​រយៈពេល​នេះ អ្នក​ជាប់ពន្ធ​ នឹងត្រូវ​ទទួល​រងទោសទណ្ឌ​ស្របតាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;