Ronaldo ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​នារី​អាមេរិក​ម្នាក់

  • 2018-09-29 04:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​បាល់ទាត់​ឆ្នើម Cristiano Ronaldo ​ត្រូវ​បាន​នារី​ម្នាក់ ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ កាល​ពី​ឆ្នាំ​២០០៩ ហើយ​ពាក្យបណ្ដឹង​នឹង​ត្រូវ​មេធាវី​របស់​នារី​ដដែល ដាក់​ជូន​តុលាការ នៅ​រដ្ឋ Nevada សហរដ្ឋអាមេរិក។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​សារព័ត៌មាន Der Spiegel កាល​ពី​ពេល​ថ្មី​ៗ​នេះ។

Ronaldo សមាជិករបស់ក្លឹប​បាល់ទាត់ Juventus (រូបថត៖ Reuters)
នារី​ខាងលើ មាន​ឈ្មោះ Kathryn Mayorga អាយុ ៣៤​ឆ្នាំ បាន​អះអាង​ថា Ronaldo បាន​រំលោភ​នាង តាម​រន្ធ​គូទ រួច​បាន​ឲ្យ​លុយ​នាង​ចំនួន ៣៧៥០០០ ដុល្លារ ដើម្បី​កុំ​ឲ្យ​រាយការណ៍​ទៅ​កាន់​ប៉ូលិស។

នេះ​ជា​លើក​ទីមួយ ដែល​នាង Mayorga អះអាង​ជា​សាធារណៈ ពី​ករណី​​រំលោភ​ ទាក់ទង​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus ។ នាង​បញ្ជាក់​ថា Ronaldo បាន​រំលោភ​នាង​ចំនួន ៥​ដង ក្នុង​យប់​មួយ​ក្រោយ​ពី​ពិធី​ជប់​លៀង​។

យ៉ាង​ណា​ក៏ដោយ ក្រុម​មេធាវី​របស់​សាមី​កីឡាករ មិន​ទាន់​បាន​ឆ្លើយតប​ជា​សាធារណៈ ទៅ​នឹង​ការ​ចោទប្រកាន់​នេះ​នៅ​ឡើយ​ទេ៕

ឈ្មោះ Kathryn Mayorga បានប្ដឹង Ronaldo ពីបទរំលោភសេពសន្ថវៈ

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;