រដ្ឋមន្ត្រី​បរិស្ថាន៖ កម្ពុជា​តាំងចិត្តខ្ពស់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​សត្វ​ព្រៃ​ខុសច្បាប់

  • 2018-10-01 00:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា កម្ពុជា​បាន​តាំងចិត្តខ្ពស់​ក្នុង​ការ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់។ កម្ពុជា​ក្នុង​នាម​ជាសមាជិកអង្គការ​សហប្រជាជាតិ គឺ​ត្រៀមខ្លួន​ក្នុង​ការ​សហការ​ជា​លក្ខណៈអន្តរជាតិ​ជាមួយ​ប្រទេស​ទាំង​អស់ក្នុង​ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ថ្លែង​ក្នុង​ពិធីមួយ នាពេល​កន្លង​មក

ការថ្លែង​របស់រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​លើកតម្កើង​ឥរិយាបថ​នៃ​ការ​ចូលរួមប្រឆាំង​នឹង​ការ​ជួញដូរសត្វព្រៃខុសច្បាប់ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅ​និវេសនដ្ឋាន​របស់ឯកអគ្គរាជទូតអង់គ្លេស​ប្រចាំ​នៅកម្ពុជា​ក្នុង​រាជធានីភ្នំពេញ​ដោយ​មាន​ការចូលរួមពីអ្នកពាក់ព័ន្ធ​នានា​ជាច្រើន​រូបទៀត។

លោក សាយ សំអាល់ បានគូសបញ្ជាក់ថា កម្ពុជា​បាន និង​កំពុង​ចូលរួម​យ៉ាង​សកម្មក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយ​កម្ពុជា​ក៏​បាន​សហការក្នុង​នាម ជាដៃគូ​អន្តរជាតិ​ជាមួយ​ប្រទេស​អង់គ្លេស​ក្នុង​ការ​ទប់ស្កាត់ បង្ការ និង​បង្ក្រាបការជួញដូរ​សត្វព្រៃខុសច្បាប់​ដែរ​នៅ​លើពិភពលោក។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា​បានរៀបចំ​យន្តការ ក៏ដូចជា​មាន​ច្បាប់ និង​អនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំង​ការ​ជួញដូរ​សត្វព្រៃខុសច្បាប់នេះ ហើយបាន​បង្ក្រាបលើ​បទល្មើសជាច្រើន ហើយ​រំដោះសត្វព្រៃ​ជាច្រើន​ពីក្រញាំដៃ​នៃ​ក្រុម​ជនល្មើស ព្រមទាំង​បាន​ចាប់ខ្លួន បញ្ជូន​សំណុំរឿងទៅតុលាការផ្តន្ទាទោស​តាមច្បាប់ ក៏ដូចជា​ការផាក​ពិន័យ​ជាប្រាក់ជាដើម៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;