អតិរេកពាណិជ្ជកម្ម ចិន-អាមេរិក បន្ដ​កើនឡើង​ដល់​កម្រិត​ថ្មី​មួយ​ទៀត

  • 2018-10-12 04:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតិរិពាណិជ្ជកម្ម (ផលលើស​ផ្នែក​ពាណិជ្ជកម្ម) របស់​ចិន​ជាមួយ​អាមេរិក​បាន​បន្ដ​កើនឡើង​ដល់ ៣៤,១៣​ពាន់​លាន​ដុល្លារ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ខណៈដែល​ខែ​សីហា ដែល​មាន​ត្រឹម ៣១,០៥​ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ទិន្នន័យ​របស់​គយ​ចិន ចេញផ្សាយ​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

រូបភាព៖ Reuters
ចាប់​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨ ប្រទេស​ចិន​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់ ២២៥,៧៩​ពាន់​លាន​ដុល្លារ ខណៈ​នៅ​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧ មានត្រឹមតែ ១៩៦,០១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ទំហំ​អតិរេក​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ បាន​ធ្វើ​ប្រទេស​ចិន និង​អាមេរិក​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម ដែល​ប្រទេស​ទាំង​ពីរ​បាន​ចាត់​វិធានាការ​ដំឡើង​ពន្ធ​ទៅវិញទៅមក ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៨ មក​ម្ល៉េះ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;