Ronaldo ក្លាយជា​កីឡាករ​ដំបូង​ដែល​សម្រេច​គ្រាប់បាល់​ទី​៤០០ ក្នុង​ក្របខណ្ឌ​លីគធំៗ​នៅ​អឺរ៉ុប

  • 2018-10-21 01:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo ក្លាយជា​កីឡាករ​ដំបូង​គេ ដែល​បាន​សម្រេច​គ្រាប់បាល់​ទី៤០០ ក្នុង​ក្របខណ្ឌ​លីគ​កំពូល​ធំៗ​ទាំង​៥ នៅ​អឺរ៉ុប ក្រោយស៊ុត​​បញ្ចូលទី​បាន១​គ្រាប់ឱ្យ Juventus ទៅលើ​ក្រុម Genoa កាលពី​យប់មិញ។

សូមបញ្ជាក់​ថា លីគ​កំពូល​ទាំង៥​នៅអឺរ៉ុប​រួមមាន៖ La Liga (អេស្ប៉ាញ), Premier League (អង់គ្លេស), Serie A (អ៊ីតាលី), Bundesliga (អាល្លឺម៉ង់) និង Ligue 1 (បារាំង)។

១គ្រាប់នេះ ជា​គ្រាប់ទី៥ របស់ Ronaldo នៅ​ក្របខណ្ឌ Serie A បន្ថែមពី​លើ ៨៤​គ្រាប់ ដែល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូបនេះ ធ្វើបាន​នៅ Manchester United និង ៣១១ គ្រាប់​កាល​នៅ Real Madrid។

Ronaldo ញញឹមទៅមិត្តរួមក្រុម ក្នុងពេលប្រកួតជាមួយ Genoa (រូបថត៖ Reuters)
ទោះជា​យ៉ាងណា ១គ្រាប់​​ដែល Ronaldo ស៊ុតចូល​នៅ​នាទី​១៨​នេះ មិនបាន​ធ្វើឱ្យ Juventus រក្សា​ជ័យជម្នះ​៩ប្រកួត​ជាប់ៗគ្នា​ឡើយ ពោលគឺ​ត្រូវ​ខាង Genoa វាយបក​តាមស្មើ​វិញនៅ​នាទី៦៧ ដោយ​កីឡាករ Bessa។ បញ្ចប់ការ​ប្រកួតគឺ Juventus ១-១ Genoa ដែល​លទ្ធផល​នេះ ធ្វើឱ្យ Juventus ស្គាល់ការ​ស្មើ​ជាលើក​ដំបូង ប៉ុន្តែ​មិនទាន់​ស្គាល់​ចាញ់​ឡើយ។

គិតត្រឹម​សប្តាហ៍​ទី៩ Juventus បន្ត​ឈរ​លើ​កំពូល​តារាង មាន ២៥​ពិន្ទុ តាមពី​ក្រោយ​ដោយ Napoli ដែលមាន​២១ពិន្ទុ ក្រោយ​យកឈ្នះ Udinese ៣-០៕

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;