កម្ពុជា និង​តួកគី ចុះកិច្ចព្រមព្រៀង​ចំនួន៨ រួមមាន​ទាំង​ការការពារ​គ្នា​ទៅវិញ​ទៅមកនៃ​វិនិយោគ

  • 2018-10-22 00:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និង​លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួកគី បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​និង​កិច្ចព្រមព្រៀង​អនុស្សារណ:​សំខាន់ៗ​ចំនួន៨។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និង​លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតី​​តួកគី អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​និង​កិច្ចព្រមព្រៀង​អនុស្សារណៈ/ រូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន
ការ​ចុះកិច្ចព្រមព្រៀង​នេះ គឺ​បន្ទាប់ពី​បញ្ចប់​នូវជំនួប​ពិភាក្សា​កំពូលទ្វេភាគី​ទល់​មុខគ្នា​មួយ​ទល់​និង​មួយ និង​ជំនួប​អា​ហារការងារ​ថ្ងៃត្រង់​រវាង​សម្តេច ហ៊ុន សែន និង​លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន កាលពី​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ។

ឯកសារ​ និង​កិច្ចព្រមព្រៀង​អនុស្សារណៈសំខាន់ៗ​ចំនួន៨ ក្នុងនោះ​រួមមាន៖

១)​ អនុស្សារណៈ​ស្តីពីកិច្ចសហប្រតិបត្តិការ​រវាង អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះជន​ពិការ ដោយសារមីន និង​មជ្ឈមណ្ឌលជាតិ​សកម្មភាព​មីនតួកគី

២)​ អនុស្សារណៈស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យកសិកម្ម

៣)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក

៤)​ កិច្ច​ព្រមព្រៀងស្តីពីការជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ

៥)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា

៦)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទេសចរណ៍

៧)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ

៨)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;