អ៊ាម វន្នី លេចមុខ​ក្នុង​ភាពយន្ត​ខ្នាត​ខ្លី​មួយ​ អម​ដោយ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃនិពន្ធ​ផ្ទាល់​​

  • 2018-10-22 03:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង អ៊ាម វន្នី បាន​ចាប់​ដៃ​គូ​ជាមួយ​កញ្ញា គង់ ​វិច្ឆិកា ​ក្នុង​ការ​សម្ដែង​ភាពយន្ត​ខ្នាត​ខ្លី​រឿង "អសង្ខេយ្យ​ស្នេហ៍" អម​ដោយ​ចម្រៀង​ដែល​លោក​និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់។

តាម​ការ​បញ្ជាក់​ពី​លោក អ៊ាម វន្នី រឿង "អសង្ខេយ្យ​ស្នេហ៍" ដែល​ជា​រឿង​បែប​ស្នេហា​ឆ្លង​ជាតិ​ ដោយ​បង្កប់​មាន​សាច់​រឿង​ពិត​ខ្លះ​ក្នុង​រឿង​នេះ មាន​អម​ដោយ​ចម្រៀងOriginal ចំនួន ៣ ​បទ ដែល​ជា​ស្នាដៃ​និពន្ធ​ថ្មី​ ដោយ​លោក អ៊ាម វន្នី ផ្ទាល់ ដែល​បទ​ទី​មួយ​មាន​ចំណង​ជើង​ថា "អសង្ខេយ្យ​ស្នេហ៍" បទទី២ ចំណង​ជើង​ថា "មួយ​លាន​ស្នេហ៍" និង​បទ​ទី​៣ ចំណង​ជើង​ថា "មានអារម្មណ៍" ។

តារា​ចម្រៀង អ៊ាម វន្នី បាន​ចាប់​ដៃ​គូ​ជាមួយ​កញ្ញា គង់ ​វិច្ឆិកា ​ក្នុង​ការ​សម្ដែង​ភាពយន្ត​ខ្នាត​ខ្លី​រឿង "អសង្ខេយ្យ​ស្នេហ៍"
តារា​ចម្រៀង​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ចំណុច​ខ្វះ​ខាត​ក្នុង​រឿងនេះ គឺ​ពិត​ជា​មាន បើ​ទោះ​បី​ជា​មាន​ការ​សសើរ​ថា​រឿង​នេះ​ថត និង​សម្តែង​បាន​ល្អ​ក្តី។ លោក​បាន​បញ្ជាក់​ថា រឿង​នេះ ជា​រឿង​ដែល​មិន​បាន​ព្រាង​ទុក និង​ប្រើ​ពេល​ថត​តែ​ត្រឹម​រយៈ​ពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បូករួម​ផ្សំ​ទាំង​ការ​ខ្វះខាត​ឧបករណ៍​បច្ចេកទេស និង​ពេល​វេលា​ផង ទើប​រឿង​នេះ​អាច​នៅ​មាន​កម្រិត​នៅ​ឡើយ​។ តែ​លោក​បញ្ជាក់​ថា​ លោក​សប្បាយ​ចិត្ត​ដែល​​ក្រុម​ការងារ​របស់​លោក​ អាច​ធ្វើ​បាន​ក្នុង​កម្រិត​នេះ ដែល​ជា​ស្នាដៃ​រឿង​ដំបូង​តែ​ម្តង​។

លោក អ៊ាម វន្នី ក៏​រំពឹង​ថា​ អ្នកគាំទ្រ​នឹង​បាន​ទស្សនា​នូវ​រឿង​ជា​បន្តបន្ទាប់​ ដែល​ក្រុម​ការងារ​របស់​លោក នឹង​ខិតខំ​ផលិត​ឡើង​នៅ​ពេល​ក្រោយៗ​ទៀត​៕

ទស្សនាខ្សែភាពយន្តខ្នាតខ្លី រឿង "អសង្ខេយ្យ​ស្នេហ៍"

រូបថតផ្សេងៗ អំឡុងការថតរឿង

រូបថត៖ ផ្ដល់ឲ្យ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;