Dybala បន្ដ​ស៊ុត​បញ្ចូល​ទី ជួយ​ឲ្យ Juventus យក​ឈ្នះ Man Utd

  • 2018-10-24 00:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើងខ្លាំង​អ៊ីតាលី Juventus បាន​ឈ្នះ​ម្ចាស់ផ្ទះ Manchester United ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​បាល់ទាត់ Champions League ពូល H កាលពី​យប់មិញ។ ក្នុង​នោះ មួយ​គ្រាប់​របស់​ក្រុម​ភ្ញៀវ Juventus រកបាន​ដោយ​កីឡាករ Paulo Dybala នៅ​នាទី​១៧។

កីឡាករ Paulo Dybala អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី
សូម​បញ្ជាក់​ថា ក្នុង​ពូល H នេះ ក្រោយ​ឆ្លង​កាត់ ៣​ប្រកួត ក្លឹប Juventus មាន ៩​ពិន្ទុ ឈរ​នៅ​កំពូល​តារាង ចំណែក Manchester United មាន ៤​ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​ទី២៕

វីដេអូ Juventus ឈ្នះ Manchester United ១-០

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;