សម្ដេច ហ៊ុន សែន ថ្លែង​អរគុណ​លោកស្រី ពុង ជីវហ្គិច ពី​ក្រុង​ហ្ស៊ឺណែវ

  • 2018-10-24 01:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​អរគុណ​លោកស្រី ពុង ជីវហ្គិច ប្រធាន​អង្គការ​លីកាដូ ដែល​ពីមុន លោកស្រី​បាន​ខិតខំ​បង្កើត​ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ ដែល​ជាការ​បើក​ច្រកទ្វារ​សំខាន់​មួយ ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​សន្ដិភាព ក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១។

សម្ដេច ហ៊ុន សែន ថ្លែង​នៅ​វិមាន​សន្ដិភាព នាពេលកន្លងមក
ការ​អរគុណ​នេះ​បាន​ធ្វើឡើង​អំឡុង​សម្ដេច ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីប​អឺរ៉ុប នៅ​ក្នុង​ក្រុងហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០១៨ និង​អំឡុង​ខួប ២៧​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០១៨។

សម្ដេច ហ៊ុន សែន ថ្លែង​ថា "ខ្ញុំ​សុំ​យក​ឱកាស​នេះ ថ្លែង​ការ​អរគុណ​សាជាថ្មី​ម្ដង​ទៀត​ចំពោះ​បងស្រី ពុង ជីវហ្គិច ដែល​ឥឡូវ ជា​ប្រធាន​អង្គការ​លីកាដូ ដែល​ពេលនេះ គាត់​មាន​ស្វាមី​របស់​គាត់​ជា​អតីត​អគ្គរដ្ឋទូតបារាំង​នៅ​អង់ហ្គោឡា គាត់​បាន​ខិតខំ​រត់ការងារ​ហ្នឹង​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​មាន​ការ​ជួប​សន្ទនា​រវាង​ខ្ញុំ និង​សម្ដេច​ព្រះនរោត្តម សីហនុ"។

សម្ដេច ហ៊ុន សែន បន្ថែម​ថា ទីបំផុត ជំនួប​មួយ​បាន​កើត​ឡើង​លើក​ដំបូង នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ​១៩៨៧ នៅ​ហ្វែអង់តាឌឺណ័រ នា​ប្រទេស​បារាំង៕

លោកស្រី ពុង ជីវហ្គិច ប្រធាន​អង្គការ​លីកាដូ/ រូបភាព៖ Youtube Phnom Penh Post

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;