ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រកាស​រើស​បុគ្គលិក​នារី​ចំនួន ១០​រូប

  • 2018-10-25 02:05:22
  • ចំនួនមតិ 6 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដី​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​នឹង​ធ្វើ​ការ​ជ្រើសរើស​​បុគ្គលិក​នារី​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ព្រះ​ស្រី​ឦសានវរ្ម័ន របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចំនួន ១០​រូប

បេក្ខនារី​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖

១. មាន​សញ្ជាតិ​ខ្មែរ

២. មាន​អាយុ​មិន​លើស​ពី ៣០​ឆ្នាំ

៣. មាន​សញ្ញាបត្រ​ប្រកាសនីយបត្រ​ជាន់​ខ្ពស់​បច្ចេកទេស​ធនាគារ​ចេញ​ដោយ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ។

ធនាគារ​ជាតិ​នៃ​កម្ពុជា

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា បេក្ខនារី​ដែល​មាន​ចំណាប់​អារម្មណ៍ អាច​មក​ទំនាក់ទំនង​សាក​សួរ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នៅ​នាយកដ្ឋាន​បុគ្គលិក​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ឡូត៍ ២២-២៤ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ ចន្លោះ​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៣​រសៀល រៀងរាល់​ថ្ងៃ​ធ្វើការ៕

អត្ថបទ៖ ឈាង.

;