Ronaldo លើក​ពីរឿង​១​ដែល​គ្មាន​កីឡាករ​ណា អាច​ធ្វើ​បាន​ដូច​ខ្លួន​និង Messi ឡើយ

  • 2018-10-31 07:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​អះអាង​ថា ខ្លួន និង Lionel Messi បាន​ធ្វើ​រឿង​ម្យ៉ាង​ដែល​កីឡាករ​ដទៃ​ទៀត មិន​អាច​ធ្វើ​បាន​ឡើយ​។

ថ្មីៗនេះ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន France Football របស់​បារាំង នៅ​ពេល​ត្រូវ​បាន​សួរ​ពាក់ព័ន្ធ​នឹង​បេក្ខភាព​ដណ្ដើម​ពានរង្វាន់ Ballon d'Or ឆ្នាំ​នេះ Ronaldo បាន​ឆ្លើយ​ថា៖ «តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់ ដែល​អាច​លេង​ក្នុង​ទម្រង់​ល្អ​បំផុត ក្នុង​រយៈ​ពេល​លើស​ពី​១០ឆ្នាំ​នោះ? អ្នក​សាក​រាប់​ដៃ​ទៅ​មើល៍។ មាន​តែ​២គត់ គឺ​ Messi និង ខ្ញុំ​»

យ៉ាង​ណា​ក៏ដោយ​ខ្សែ​ប្រយុទ្ធ​របស់ Juventus ទទួល​ស្គាល់​ថា រឿង​នេះ​មិន​ឋិតថេរ​ឡើយ។ «ខ្ញុំ​ទទួល​ស្គាល់​ថា ថ្ងៃ​ណា​មួយ​វា​នឹង​ចប់។ ប្រហែល ៤ ៥ ឬ ៦ឆ្នាំ​ខាងមុខ អ្នក​នឹង​បាន​ដឹង»

Messi និង Ronaldo ក្នុងជំនួប El Clasico នៅអេស្ប៉ាញ កាលពីពេលកន្លងទៅ
គួរ​បញ្ជាក់​ថា Ronaldo និង Messi ជា​កីឡាករ​បាល់ទាត់​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ Ballon d'Or ចំនួន ៥លើក​ដូចគ្នា ក្នុង​ប្រវត្តិសាស្ត្រ​។

បច្ចុប្បន្ន មាន​តែ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ Krzysztof Piatek ក្លឹប Genoa ប៉ុណ្ណោះ​ដែល​កំពុង​ឈរ​លើ Ronaldo ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូលទី​ច្រើន​ជាងគេ នៅ​ក្របខណ្ឌ Serie A ។ Piatek រក​បាន ៩​គ្រាប់ ខណៈ Ronaldo មាន ៧​គ្រាប់៕

ប្រភព៖ Express ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;