ស្រី​វៀតណាម​ម្នាក់ ត្រូវ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​នាំ​ពង​ក្រួច​ទៅ​សិង្ហបុរី

  • 2018-11-02 08:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​សិង្ហបុរី​បាន​ពិន័យ​ស្រី​វៀតណាម​ម្នាក់ ចំនួន ៤៣៥៨​ដុល្លារ កាលពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៨ កន្លង​ទៅ ដោយសារ​ការ​នាំ​យក​ពងក្រួច​ខុសច្បាប់ ៣៣០​គ្រាប់ ដោយ​មាន​អំប្រ៊ីយ៉ុង​ទៅ​ប្រទេស​សិង្ហបុរី។

រូបភាព៖ VnExpress
នាង Tran Thi Bao Trang វ័យ ២៩​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន Changi កាលពី​ថ្ងៃ​ទី១៧ ខែ​តុលា ក្រោយ​មន្រ្តី​នៃ​​អាជ្ញាធរ​អន្តោប្រវេសន៍​សិង្ហបុរី​រកឃើញ​ពងក្រួច​នៅ​ក្នុង​វ៉ាលី​របស់​នាង។ ចំណែក​អាជ្ញាធរ​ចំណី​អាហារ​កសិកម្ម​សិង្ហបុរី​រកឃើញ​ថា ពងក្រួច​ទាំង ៣៣០​គ្រាប់​នោះ មាន​ផ្ទុក​អំប្រ៊ីយ៉ុង។

គួរម្លឹក​ថា កាលពី​ខែ​មុន ក៏​មាន​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ Le Thi Ung វ័យ ៦៣​ឆ្នាំ ត្រូវ​បាន​ពិន័យ ៥០៨៤​ដុល្លារ​ផង​ដែរ លើ​ករណី​នាំយក​ពងទា​ខុសច្បាប់ ៤៩០​គ្រាប់​ទៅ​កាន់​សិង្ហបុរី៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;