អត្តសញ្ញាណ​បណ្ណគំរូ​ចាស់​ទាំងអស់​ នឹងមិន​អាច​ប្រើប្រាស់​បាន​ទៀតឡើយ ចាប់ពី​ដើមឆ្នាំ​ក្រោយ

  • 2018-11-07 06:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃក្រសួង​មហាផ្ទៃ បាន​ប្រកាស​ឱ្យដឹង​ថា អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​នៅ​ត្រឹម​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ។ នេះបើ​តាម​សេចក្តីអំពាវនាវ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម កាលពី​ថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង២ភេទ ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​គំរូចាស់​ទាំងអស់ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥ឆ្នាំ​ឡើង ដែល​ពុំទាន់​មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​គំរូថ្មី រួស​រាន់​ទៅ​បំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី នៅតាម​បណ្តា​ទីតាំង​ដូច​ខាងក្រោម៖

-ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំសង្កាត់ ឬ

-អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ

-ស្នងការដ្ឋាន​នគរបាលរាជធានី-ខេត្ត ដែល​ខ្លួន​រស់នៅ ឬ

-ស្នាក់ការ​ផ្តល់​អត្តសញ្ញាណបណ្ណសញ្ជាតិ​ខ្មែរ នៅផ្សារ​ទំនើបអ៊ីអន​ម៉ល២សែនសុខ។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី
ក្នុង​លិខិត​ដដែល​បន្តថា ដើម្បី​ស្នើសុំ​អត្តសញ្ញាណបណ្ណ​គំរូ​ថ្មី សាមីខ្លួន​ត្រូវ​ភ្ជាប់​ទៅជាមួយ​នូវ​ឯកសារ​ដូចជា៖ សំបុត្រ​កំណើត ឬសំបុត្រ​បញ្ជាក់​កំណើត និង​សៀវភៅ​គ្រួសារ ឬសៀវភៅ​ស្នាក់នៅ ឬលិខិត​បញ្ជាក់​ទីលំនៅ និង​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;