ផ្លាស់ប្ដូរ​តំណែង​អភិបាល​ខេត្ត​ឧត្តរមានជ័យ

  • 2018-11-14 04:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ែន កុសល្យ អតីត​អភិបាលរង​ខេត្តត្បូងឃ្មុំ ត្រូវ​បាន​តែងតាំង​ជា​អភិបាល នៃ​គណៈអភិបាល​ខេត្ត​ឧត្តរមានជ័យ ជំនួស​លោក ស ថាវី។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ។

លោក ប៉ែន កុសល្យ
ពិធីប្រកាស​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​ឧត្តរមានជ័យ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ​នេះ ក្រោមអធិបតីភាព​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បានបន្ត​ថា លោក ស ថាវី នឹង​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ជា​អនុរដ្ឋលេខាធិការ។

លោក ស ថាវី

សូម​បញ្ជាក់​ថា លោក ស ថាវី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់​លេខ១ ត្រូវ​បាន​តែងតាំង​ជា​អភិបាល នៃ​គណៈអភិបាល​ឧត្តរមានជ័យ កាលពី​ថ្ងៃទី២ ខែ​សីហា ឆ្នាំ​២០១៧ ជំនួស​លោក ប៉ិច សុខិន អភិបាល​ខេត្ត​ចាស់ ដែលត្រូវចូលនិវត្តន៍៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;