៩​ចំណុច​ដើម្បី​ធានាសន្តិសុខ និង​សុវត្ថិភាព​ ក្នុង​ឱកាស​បុណ្យ​អុំទូក​

  • 2018-11-14 08:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​បង្ការ​និង​ធានា​សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​ចេញ​នូវ​សេចក្ដី​ជូនដំណឹង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ និង​សាធារណជន ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែក​ប្រទីប អកអំបុក និង​សំពះ​ព្រះខែ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដូច​ខាង​ក្រោម៖

ទិដ្ឋភាពមុខព្រះបរមរាជវាំង នៅក្នុងបុណ្យអុំទូក ឆ្នាំ​២០១៧
១- ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជានិច្ច​ ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត ​(ម៉ូតូ)

២- ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​ ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត

៣- មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដាច់ខាត

៤- មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត ចំពោះ​យានយន្ត​ដឹក​ភ្ញៀវ​ទេសចរ​គ្រប់​ប្រភេទ និង​ធ្វើ​ការ​ត្រួតពិនិត្យ​ មធ្យោបាយ​ដឹកជញ្ជូន​របស់​ខ្លួន​ឲ្យ​មាន​សោភ័ណភាព គុណភាព ផាសុកភាព និង​មាន​សម្ភារៈ​សង្គ្រោះ​ពេល​មាន​គ្រោះថ្នាក់​ផ្សេង​ៗ

៥- ត្រូវ​ពាក់អាវ​ពោង​សុវត្ថិភាព​ជានិច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទូក​ម៉ាស៊ីន ទៅ​កម្សាន្ត​តាម​តំបន់​កោះ​នានា

៦- ត្រូវ​រក្សា​សម្ភារៈ​មាន​តម្លៃ​ផ្ទាល់ខ្លួន ពេល​ធ្វើ​ដំណើរ​ជៀសវាង ចោល​លួច ឆក់ ប្លន់​ជាដើម

៧- ជៀសវាង​ចូល​ទៅ​កន្លែង​ដែល​មាន​ហ្វូង​មនុស្ស​ច្រើន​កុះករ និង​មាន​បរិយាកាស​មិន​ល្អ

៨- ទីភ្នាក់ងារ និង​ការីទេសចរណ៍ មិន​ត្រូវ​រៀបចំ​ខ្សែ​ទស្សនកិច្ច​ទៅ​កាន់​ទីកន្លែង​ណា​ដែល​មាន​ហានិភ័យ​ខ្ពស់

៩- ត្រូវ​មាន​លេខ​ទូរសព្ទ​សម្រាប់​ទំនាក់ទំនង​បន្ទាន់ នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ជួប​គ្រោះថ្នាក់​ផ្សេងៗ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;