ក្រសួង​ការពារ​ជាតិ បញ្ជាក់​រឿង​ឧទ្ធម្ភាគចក្រ​រុស្ស៊ី ដែល​យក​មក​​បង្ហាញ​នៅ​កម្ពុជា

  • 2018-11-19 01:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ បាន​បញ្ជាក់​កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ថា ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ ដែល​ត្រូវ​បញ្ជូន​មក​កម្ពុជា គឺ​ក្រសួង​មិនបាន​ទិញនោះទេ ពោលគឺ​រុស្ស៊ី យកមក​បង្ហាញ​ឱ្យក្រសួង​មើលតែប៉ុណ្ណោះ។

ការ​ថ្លែង​បញ្ជាក់​នេះ គឺ​ខណៈ​ដែល​រុស្ស៊ី​នឹង​យក​ឧទ្ធម្ភាគចក្រ​យោធា​ចំនួន​ពីរគ្រឿង មក​ដាក់​នៅក្នុង​មូលដ្ឋាន​កងទ័ព​អាកាស​កម្ពុជា នា​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ។ បន្ទាប់មក​នៅព្រឹកថ្ងៃទី២០ វិច្ឆិកា រុស្ស៊ី នឹង​ធ្វើការ​បង្ហាញ​ពី​សមត្ថភាព​ឧទ្ធម្ភាគចក្រ​យោធា​ដែល​បំពាក់​បច្ចេក​វិទ្យា​ចុងក្រោយ​ ដើម្បី​ឱ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​មើល ដោយមាន​សម្តេច ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អញ្ជើញ​ធ្វើជា​អធិបតី។

ឧទ្ធម្ភាគចក្រយោធារុស្ស៊ី (រូបតំណាង)
នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ លើកឡើងយ៉ាង​ដូច្នេះថា៖ «**នេះ​មិនមែន​ជាការ​ទិញគេ គឺ​ខាងរុស្ស៊ី​គេយក​មកបង្ហាញ​អំពី​សមត្ថភាព​ឧទ្ធម្ភាគចក្រ​យោធា​របស់​គេ តែ​យើង​ពេញចិត្ត​ទិញ ឬ​មិន ជារឿង​យើង**»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;