សំរាម​នៅ​រាជធានី​ភ្នំពេញ កើន​ដល់ ៣​ពាន់​តោន​ក្នុង​១ថ្ងៃ

  • 2018-11-19 02:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន បច្ចុប្បន្ន​នេះ​នៅ​ក្នុង​មួយ​ថ្ងៃ សំណល់រឹង​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​រហូត​ដល់ ៣០០០​តោន ក្នុង​នោះ ៦៥% ជា​សំរាម​សើម, ២០% ជា​ថង់​ប្លាស្ទិក និង​ជាង ១០% ជា​សំណល់​រឹង​។

របាយការណ៍​របស់​ក្រសួង​បរិស្ថាន​បន្ត​ថា ការ​ច្នៃ​សំរាម មាន​ត្រឹម​តែ ២០% ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​អត្រា​សំរាម​ដែល​ត្រូវ​បោះចោល​នៅ​ទីលាន​សំរាម​មាន​ពី ៧០ ទៅ ៨០% និង​សំរាម​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​បោះ​ចោល​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សាធារណៈ​នានា​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា សំណល់​ដែល​ត្រូវ​បាន​អ្នក​ចូលរួម​ប្រមូល​បាន​ គឺ​ភាគច្រើន​ជា​សំណល់​សំរាម ថង់​ប្លាស្ទិក​ដែល​ត្រូវ​បាន​បោះ​រាយប៉ាយ​នៅ​តាម​ទីធ្លា​សាធារណៈ​នានា ក្រោយពី​ការ​ដើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មិន​បាន​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;