រដ្ឋបាលរាជធានី ប្រារព្ធពិធីគោរពវិញ្ញាក្ខន្ធ​អ្នកស្លាប់​ក្នុងឧបទ្ទវ​ហេតុ​លើអតីតស្ពានពេជ្រ កាលពី៨ឆ្នាំមុន

  • 2018-11-22 07:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីគោរពវិញ្ញាក្ខន្ធ អ្នកស្លាប់ក្នុងឧបទ្ទវហេតុជាន់គ្នា​លើអតីតស្ពានពេជ្រ ដែលឆ្នាំនេះគឺជា ខួបទី៨ឆ្នាំហើយ ពោលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ - ២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ពិធីប្រារព្ធវិញ្ញាក្ខន្ធ ចំពោះអ្នកស្លាប់ ក្នុងសោកនាដកម្ម ដែលបណ្តាលឲ្យ​ប្រជាពលរដ្ឋកម្ពុជា ៣៥៣នាក់បានស្លាប់នេះ ត្រូវបានសាលារាជធានីភ្នំពេញ ធ្វើឡើងជារៀងរាល់ឆ្នាំ។ ដោយឡែកចំពោះ ពិធីនាឱកាសនេះ ប្រព្រឹត្តិទៅក្រោមវត្តមាន លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ដែលជាអភិបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;