ថៃ ​ត្រៀម​ប្រាក់​រង្វាន់​ធំ​ឲ្យ​ជម្រើស​ជាតិ បើ​គ្រងជើងឯក​ Suzuki Cup

  • 2018-12-01 07:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

សហព័ន្ធកីឡាបាល់ទាត់ថៃ បាន​សន្យា​ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត​ចំនួន ៣០លានបាត ឬជាង ៩១ម៉ឺនដុល្លារអាមេរិក ប្រសិនបើក្រុម​បាល់ទាត់ជម្រើសជាតិថៃ អាច​ក្លាយជាជើងឯកពានរង្វាន់ AFF Suzuki Cup 2018 ។

ក្រុមជម្រើសជាតិថៃ (រូបថត៖ AFF Suzuki Cup)

ជើងឯក Suzuki Cup នឹងទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារអាមេរិក, ជើងឯករង បាន​ ១០ម៉ឺនដុល្លារអាមេរិក និង​ក្រុម​ចាញ់​នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ បាន​ម្នាក់​ ៥ម៉ឺនដុល្លារ។ ដូច្នេះ បើក្រុមថៃ អាចឈ្នះជើងឯក នោះពួកគេនឹងទទួលបានប្រាក់រង្វាន់សរុបជាង ១,២ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ក្រោយ​ចប់វគ្គសន្សំពិន្ទុ ក្រុមថៃ ឈរលេខ១ ពូល B បានឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ជួបក្រុម​ម៉ាឡេស៊ី ដែលឈរលេខ២ នៅពូល A ។ ក្រុមទាំងពីរ នឹង​ធ្វើការប្រកួត​វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ជើងទី១ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅទឹកដី​ម៉ាឡេស៊ី។ ចំណែក ជើងទី២ នឹងធ្វើឡើង​នៅ​ទឹកដីថៃ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០១៨៕

អត្ថបទទាក់ទង ក្រុមបាល់ទាត់​វៀតណាម ទទួល​បាន​លុយដុំ​ ក្រោយ​ឈ្នះ​ម៉ាឡេស៊ី


ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.