កាំភ្លើងធំ បង្កើន​កំណត់ត្រា​ "មិនចាញ់" ក្រោយ​​បាញ់មាន់ខ្នាយមាស​​ ៤គ្រាប់

  • 2018-12-03 01:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ក្រុមកាំភ្លើងធំ Arsenal បាន​វាយបក​យកឈ្នះ​ក្រុម​មាន់ខ្នាយមាស ៤-២ ក្នុង​សប្ដាហ៍ទី១៤ នៃ English Premier Leauge កាលពីយប់មិញនេះ។ ជ័យជម្នះនេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​ក្រុម​លោក Unai Emery ឡើង​ឈរ​លើ​ Spurs ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ជា​ការ​បង្កើន​កំណត់ត្រា​មិន​ចាញ់​សោះ ចំនួន ១៩ប្រកួត​ជាប់​គ្នា​ផងដែរ។

Lucas Torreira ដោះអាវ​ អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី​គ្រាប់​ទី៤ ឲ្យ Arsenal

ក្រុម​ម្ចាស់ផ្ទះ Arsenal បាននាំមុខមុន១គ្រាប់​ដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ របស់​ខ្សែប្រយុទ្ធហ្គាបុង Pierre-Emerick Aubameyang នៅ​ ១០នាទី​ដំបូង ប៉ុន្តែ​ត្រូវ​ក្រុម​ភ្ញៀវ​ស៊ុត​សង​ ២គ្រាប់​វិញ ដោយ ​Eric Dier (នាទី ៣០) និង Harry Kane (ប៉េណាល់ទី នាទី ៣៤)។

ឈានចូលតង់ទី២ នាទី ៥៦ Aubameyang បាន​ស៊ុត​១គ្រាប់​ទៀត ជួយ​ឲ្យកាំភ្លើងធំ​តាមស្មើវិញ មុន​ពេល Alexandre Lacazette និង Lucas Torreira ស៊ុត​ម្នាក់​១គ្រាប់​នៅនាទី ៧៣ និង ៧៧ ជួយ​ឲ្យ Arsenal បាន ៣ពិន្ទុ​ក្នុង​ផ្ទះ។

ប្រកួត​បន្ទាប់ Arsenal នឹង​ជួប​គូប្រជែង Manchester United ខណៈ Spurs ជួប Southampton នាថ្ងៃពុធ ទី៥ ខែធ្នូ៕

Aubameyang អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី

សូមទស្សនា​វីដេអូហាយឡាយ​ខាងក្រោមនេះ៖


អត្ថបទ៖ សុខ សុវត្ថិ