ស្នងការ​ខេត្ត​ព្រះសីហនុ បំភ្លឺ​រឿង​រូបភាព​ក្រុម​បង​ធំ​មាន​សាក់​ពេញខ្លួន

  • 2018-12-04 04:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​បំភ្លឺ​ថា "កាលពីថ្មីៗ​កន្លង​មកនេះ មាន​សារពត៌មាន​មួយ​ចំនួន​តូច​បាន​បង្ហោះ​រូបភាព​ជន​ដែល​មាន​សាក់​ពេញ​ខ្លួន ថា​ជា​ក្រុម​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​តាម​ពិត​ក្រុម​ទាំង​នេះ​ជាជនជាតិ​វៀតណាម ហើយ​ម្ចាស់ហ្វេស​ប៊ុកឈ្មោះ GIA DINH VUI TINH"។

រូបភាព​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុកឈ្មោះ GIA DINH VUI TINH

ស្នងការ​ខេត្ត​ព្រះសីហនុ​បន្ដ​ទៀត​ថា "ជារឿយៗ ម្ចាស់ហ្វេស​ប៊ុក​ឈ្មោះ GIA DINH VUI TINH បាន​បង្ហោះ​រូប​ក្រុម​នេះ​ធ្វើ​សកម្មភាព​បង្អួត​សាក់​ដាក់​បណ្តាញសង្គមហ្វេសប៊ុក​របស់​ពួក​គាត់ ជា​អកុសល​ត្រូវ​សារពត៌មាន​មួយ​ក្តាប់​តូច​ព្យាយាម​បំពុល​សង្គម​ខ្មែរយើង​អោយ​អាប់អួរ​មិន​ស្រាកស្រាន្ត"។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សូម​គោរព​ជូន​ដល់​សារធាណជន​មេត្តា​យក​ចិត្ត​ដាក់​ពិនិត្យ​អោយ​បាន​ច្បាស់លាស់​មុន​នឹង​វាយតម្លៃ និង​សូម​អោយ​ជន​រួមជាតិ​មេត្តា​មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​លើកតម្កើន​ថែរក្សាកត្តិយស មុខមាត់ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ​យើង​ទាំងមូល៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;