ក្ដៅៗ! កីឡាការិនីកម្ពុជា ឯម សុវណ្ណារី ផ្ដួល​​អ៊ុយក្រែន ក្នង​ទឹកទី១ នៅ ONE Championship

  • 2018-12-07 11:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​ខ្មែរ-អាមេរិកាំង ឯម សុវណ្ណារី បាន​បន្ត​កំណត់ត្រាឈ្នះ​ក្នុង​អាជីព​ MMA ក្រោយ​យកឈ្នះ​កីឡា​ការិនី​អ៊ុយក្រែន IRYNA KYSELOVA នៅក្នុងកម្មវិធី ONE: Destiny of Champions របស់​ស្ថាប័ន ONE Championship នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាល្ងាចថ្ងៃទី៧ ខែធ្នូនេះ។

នេះជា​ជ័យជម្នះ​លើកទី៣ ក្នុង​អាជីព​​របស់​សុវណ្ណារី ហើយ​ក៏ជា​ជ័យជម្នះលើកដំបូង ក្នុង​ការ​ឈាន​ជើង​ចូលប្រឡូក​នៅក្នុងទ្រុង ONE Championship ផងដែរ។ ២ប្រកួត​កន្លងមក សុវណ្ណារី បានយកឈ្នះគូប្រកួត ក្នុង​ការប្រកួត​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ ក្រោយ​ជ័យជម្នះ​លើ​កីឡា​ការិនី​អ៊ុយក្រែន​នៅពេលនេះ គេរំពឹង​ថា សុវណ្ណារី នឹង​អាច​បន្ត​មានឈ្មោះ​ប្រកួត​ជា​បន្តទៀត​នៅក្នុង​ស្ថាប័ន​កីឡា​ក្បាច់គុនចម្រុះ​ធំបំផុត​មួយនេះ។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;