អាមេរិក ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ជំនិត​របស់ គីម ជុងអ៊ុន

  • 2018-12-11 02:28:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​អាមេរិក កាលពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ២០១៨ បាន​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​កូរ៉េខាងជើង ៣​រូប ខណៈ​អាមេរិក​បាន​ចាត់ទុក​ស្ថានភាព​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​សិទ្ធិមនុស្ស​អាក្រក់បំផុត​ក្នុង​ពិភពលោក។

រូបភាព៖ South China Morning Post
ក្នុង​នោះ រដ្ឋបាល ដូណាល់ ត្រាំ នឹង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក Choe Ryong Hae ដៃ​ស្ដាំ​របស់ គីម ជុងអ៊ុន និង​មន្រ្តី​កូរ៉េខាងជើង ២​រូប​ទៀត លើ​តួនាទី​របស់​ពួកគេ​ក្នុង​ការ​ដាក់​គំនាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ។

លោក Robert Palladino អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ថា "ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង ស្ថិតនៅ​ចំណោម​ស្ថានភាព​អាក្រក់​បំផុត​ក្នុង​ពិភពលោក ហើយ​រួមមាន​ទាំង​ការ​សម្លាប់​ក្រៅច្បាប់ ពលកម្ម​ដោយ​បង្ខំ ទារុណកម្ម ការ​ឃុំខ្លួន​យូរ​ជាង​និតិវិធី រំលោភ ការ​រំលូត​កូន​ដោយ​បង្ខំ និង​ហិង្សា​ផ្លូវភេទ​ផ្សេងទៀត"។

ចំណែក​ខាង​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​កក់​សម្គាល់​ថា លោក Choe Ryong Hae គឺ​ជា​ប្រធាន​នាយកដ្ឋាន​រៀបចំ និង​ណែនាំ នៃ​បក្ស​ពលករ​កូរ៉េខាងជើង ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​អនុវត្ត​មនោគមន៍​វិជ្ជា និង​ធានា​ថា មន្រ្តី​ទាំង​អស់​នៅ​ក្នុង​បន្ទាត់​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;