យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី ២​គ្រឿង ហោះ​កាត់​មហាសមុទ្រ​អាត្លង់ទិក ១​ម៉ឺន​គីឡូម៉ែត្រ

  • 2018-12-12 08:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី Tu-160 ដែល​ត្រូវ​គេហៅ​ថា "ក្ងានស" បាន​ហោះ​កាត់​មហាសមុទ្រ​អាត្លង់ទិក សមុទ្រ​បារ៉ែន សមុទ្រ​ណ័រវ៉េស និង​សមុទ្រ​ការ៉ាប៊ីន ចម្ងាយ ១​ម៉ឺន​គីឡូម៉ែត្រ ពី​ប្រទេស​រុស្ស៊ី​ទៅកាន់​ប្រទេស​វេណេហ្ស៊ុយអេឡា។ នេះ​បើតាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។

យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី Tu-160 ដែល​ត្រូវ​គេហៅ​ថា "ក្ងានស"
យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-160 នេះ គឺជាយន្តហោះ​ទម្លាក់​គ្រាប់បែក​ធំបំផុត​ដែល​មាន​ល្បឿន​លឿនជាង​សំឡេង​នៅ​ក្នុង​ពិភពលោក។ យន្តហោះ​នេះ​ត្រូវ​បានបំពាក់​ដោយ​មីស៊ីល​នុយក្លេអ៊ែរ និង​មីស៊ីល​ប្រភេទ​ផ្សេងទៀត ហើយ​អាច​ហោះហើរ​ក្នុង​រយៈចម្ងាយ ១២០០០​គីឡូម៉ែត្រ ដោយ​មិន​ចាំបាច់​ចាក់សាំង​នោះ​ទេ។

សូម​បញ្ជាក់​ថា កងទ័ព​អាកាស​រុស្ស៊ី​ធ្លាប់​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ ហោះ​សាកល្បង​ទៅ​កាន់​វេណេហ្ស៊ុយអេឡា ចំនួន ២​លើក​មក​ហើយ គឺ​នៅ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣៕

យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី Tu-160 ចុះចត​នៅប្រទេស​វេណេហ្ស៊ុយអេឡា

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;