ស៊ី ជីនពីង៖ គ្មាន​នរណា​អាច​បញ្ជា​ឲ្យ​ចិន​ធ្វើ​អ្វី​ដែល​គួរធ្វើ​បាន​ឡើយ

  • 2018-12-18 06:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ប្រកាស​ជំរុញ​ឆ្ពោះទៅ​មុខ​ជាមួយ​កំណែទម្រង់ និង​ការ​បើក​ចំហ​របស់​ចិន ប៉ុន្ដែ​លោក​បាន​ព្រមាន​ថា គ្មាន​នរណា​អាច​បញ្ជា​ចិន​ឲ្យ​ធ្វើអ្វី​ដែល​គួរ​ធ្វើ​បាន​ឡើយ។

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន
ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ចិន​ដូច្នេះ បាន​ធ្វើឡើង​ក្នុង​សុន្ទរកថា​រម្លឹក​ខួប ៤០​ឆ្នាំ នៃ​ការ​ដាក់ចេញ​គោលនយោបាយ​កំណែទម្រង់ និង​ការ​បើកចំហ​របស់​ចិន នៅ​វិមាន​ប្រជាជន​ចិន នា​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។

ជាមួយ​គ្នា​នេះ លោក ស៊ី បាន​សន្យា​ជំរុញ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​កំណែទម្រង់​សេដ្ឋកិច្ច ដែល​ផ្ដួចផ្ដើម​ដោយ​អគ្គមគ្គុទេសន៍ តេង ស៊ាវពីង នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨។ លោក​បញ្ជាក់​ថា "ទង់​នៃ​សង្គមនិយម​តែងតែ​ហោះ​ខ្ពស់​នៅ​លើ​ទឹកដី​របស់​ចិន"។

លោក​បន្ដ​ថា "យើងត្រូវតែ​កែទម្រង់​យ៉ាង​ម៉ឺងម៉ាត់​នូវ​អ្វី​ដែល​គួរ និង​អាច​ផ្លាស់ប្ដូរ។ យើង​ត្រូវតែ​មិន​កែទម្រង់​នូវ​អ្វីដែល​មិន​គួរ និង​មិន​អាច​ផ្លាស់ប្ដូរ​បាន"។ លោក​ថា "យើង​នឹង​ពន្លឿន​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​រដ្ឋ រួមជាមួយ​ការ​ណែនាំ​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​មិនមែន​រដ្ឋ"៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;