មូលនិធិ​សិទ្ធិមនុស្ស​កូរ៉េខាងត្បូង ប្រកាស​ដក​ពាន​រង្វាន់​ពី​លោកស្រី អ៊ុងសាន សូជី

  • 2018-12-18 06:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"មូលនិធិ​នៃ​ការចងចាំ ១៨ ឧសភា" ដែល​ជា​អង្គការ​សិទ្ធិមនុស្ស​ដ៏ធំបំផុត​របស់​កូរ៉េខាងត្បូង​បាន​ប្រកាស​ដក​ពានរង្វាន់​ពី​លោកស្រី អ៊ុងសាន សូជី មេដឹកនាំ​មីយ៉ាន់ម៉ា ដោយសារ​ការ​វាយប្រហារ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ នេះ​បើតាម​ការ​ប្រកាស​របស់​មូលនិធិ នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។

រូបភាព៖ AFP
មូលនិធិ​នេះ​បញ្ជាក់​ថា ការ​វាយប្រហារ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​គឺ​ប្រឆាំង​នឹង​តម្លៃ​ពាន​រង្វាន់ ដែល​តំណាង​ឲ្យ​ការ​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស។

សូម​បញ្ជាក់​ថា កាលពី​ខែ​វិច្ឆិកា ២០១៨ កន្លង​ទៅ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ក៏​បាន​ដក​ពាន​រង្វាន់​មួយ​ផង​ដែរ ពី​លោកស្រី អ៊ុងសាន សូជី ជុំវិញ​បញ្ហា​ការ​វាយ​ប្រហារ​លើ​ជនជាតិ​រ៉ូហ៊ីងយ់ាង​ដូចគ្នា៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;