ស្លាប់​និង​របួស​១៥​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត នៅ​ស្រុក​បុ​ទុម​សាគរ

  • 2018-12-24 01:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កត្តា​មិន​ស្គាល់​ភូមិសាស្ត្រ​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​កូរ៉េ​ដឹក​ក្រុម​ភ្លេង ​ធ្លាក់​ជ្រោះ​បណ្តាល​ឲ្យ​មនុស្ស​ ៤​នាក់​ បាន​ស្លាប់​ និង​ ១១​នាក់​ទៀត​ រង​របួសធ្ងន់​ស្រាល​ នៅ​ចំណុច​អន្ទង់អាំង​ធំ​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦១-៦២​ ស្ថិត​ក្នុង​ភូមិ​ជី​មា​ល​ ឃុំ​អណ្តូង​ទឹក​ ស្រុក​បុ​ទុម​សាគរ​ ខេត្ត​កោះ​កុង កាលពី​វេលា​ម៉ោង​១២​:​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៣​ធ្នូ​ ឆ្នាំ​២០១៨។ នេះបើយោង​តាម​វេបសាយ​ អគ្គស្នងការដ្ឋាននគរបាលជាតិ ​ចុះ​ថ្ងៃទី​២៣ធ្នូ។

មន្ត្រី​នគរបាល​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា​ ពិតជា​មាន​ករណី​រថយន្ត​ក្រឡាប់​ គឺ​បើកបរ​ក្រឡាប់​ដោយ​ខ្លួនឯង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤​នាក់​ ស្រី​២​នាក់​ និង​រង​របួសធ្ងន់ ​៥​នាក់​ ស្រី​ ៣​នាក់​ និង​របួស​ស្រាល​ ៦​នាក់​ ស្រី ​១​នាក់​។​ មន្ត្រី​នគរបាល​ថា​ ករណី​នេះ​ដោយសារ​អ្នកបើកបរ​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់​ និង​បើកបរ​ប្រើ​ល្បឿន​លឿន​ ពេល​ចុះ​ចំណោត​ ជាន់​ហ្វ្រាំង​មិន​ស៊ី​ ដាក់​លេខ​មិន​ចូល​។

មន្ត្រី​នគរបាល​បន្ត​ថា​ រថយន្ត​ខាងលើ​ ជា​ប្រភេទ​រថយន្ត​កូរ៉េ​ ពណ៌​ស​ ធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់ស្ពឺ​ មក​ខេត្ត​កោះកុង​ ជា​ក្រុម​ភ្លេង​ ដើម្បី​មក​ច្រៀង​ក្នុង​ពិធី​ម​ង្គ​ការ​របស់​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ត្រពាំងរូង​ ស្រុក​កោះកុង​។​ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ជ្រោះ​ជ្រៅ​។

អ្នក​រង​របួស​ ត្រូវ​បាន​ដឹក​មក​កាន់​មន្ទីរពេទ្យ​ ដែល​នៅ​ក្បែរ​ៗ​នោះ​ដើម្បី​សង្គ្រោះ​បឋម​ និង​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ​ខេត្ត​៕

រូប៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;