ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ ចាប់ផ្ដើម​ដំឡើង​កៅអី​ហើយ

  • 2019-01-09 03:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 71

ចន្លោះមិនឃើញ

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ដែល​កំពុង​សាង​សង់​​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​​អាស៊ី​អាគ្នេយ៍​ SEA Games ឆ្នាំ​២០២៣​​ បាន​ចាប់​ផ្តើម​​រៀប​ចំ​​ដំឡើង​កៅអី​អង្គុយ​ហើយ​ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នេះ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ (main stadium) ​អាច​ផ្ទុក​អ្នកទស្សនា បានចំនួន ៦ម៉ឺន​នាក់។ ការ​កសាង​ ចែកជា​ ៣ ​ដំណាក់កាល ដែល​ដំណាក់កាលទី១ មាន​ទី​លាន​ហែល​ទឹក​ និង​ទី​លាន​កីឡា​ក្នុង​សាល​​ ព្រម​ទាំង​អគារ​ស្នាក់​នៅ​របស់​កីឡាករ បាន​កសាង​រួច​កាល​ពី​ឆ្នាំ​២០១៧។ តាម​ការ​គ្រោង​ទុក​​ការ​កសាង​ដំណាក់​កាល​ទី​២ (main stadium) ​នេះ ​នឹង​ប្រើ​ពេល​​៣​ឆ្នាំ​កន្លះ ​ទើប​រួច​រាល់​ជា​ស្ថាពរ។

បន្ទាប់​ពី​ចប់​ដំណាក់​កាល​ទី​២ នឹង​បន្ត​ដំណាក់​កាល​ទី​៣​ ដែល​ផ្តោត​លើ​​ទី​លាន​កីឡា​ផ្សេង​ៗ​ទៀត​​ដែល​នៅ​សេស​សល់៕

សូមទស្សនា​រូបភាព​ពហុ​កីឡដ្ឋាន​មរតកតេជោ ដែល​ថត​នៅ​ព្រឹក​ថ្ងៃទី៩ ខែមករានេះ ពោល​គឺ​មុន​ពេល​កៅអី​ចាប់​ផ្ដើម​ដំឡើង ដូចខាងក្រោម៖

ប្រភព៖ Sabay News អត្ថបទ៖ ជាន ចាន់រ៉ា

;